Everton សម្លឹងមើលលទ្ធភាពផ្ទេរខ្សែការពារ Max Aarons របស់ក្លឹប Norwich City

        ក្លឹប Everton នៅមិនទាន់ទំនាក់ទំនងផ្លូវការជាមួយនឹងក្លឹប Norwich City ជុំវិញលទ្ធភាពផ្ទេរខ្សែការពារស្តាំដ៏ឆ្នើម Max Aarons នៅឡើយទេ ប៉ុន្តែកីឡាកររូបនេះទទួលបានការចាប់អារម្មណ៍ច្រើន។

        ក្លឹប Bayern Munich ស្ថិតក្នុងចំណោមក្លឹបនាំមុខគេក្នុងការផ្ទេរ Max Aarons ស្របពេលក្លឹប Barcelona និងក្លឹប Manchester United កំពុងឃ្លាំមើលការវិវឌ្ឍជុំវិញកីឡាករវ័យ២១ឆ្នាំរូបនេះ ដែលជាប់កិច្ចសន្យាដល់ឆ្នាំ ២០២៤។

        ក្លឹប Everton កំពុងរៀបចំផែនការបន្ថែមខ្សែការពារស្តាំម្នាក់ទៀត ដើម្បីស្នងតំណែងប្រធានក្រុម Seamus Coleman ស្របពេល Jonjoe Kenny បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Celtic ទំនងជាចាកចេញនៅរដូវក្តៅនេះ។

        ក្លឹប Everton មានទំនាក់ទំនងល្អជាមួយក្លឹប Norwich បន្ទាប់ពី Everton បានចុះកិច្ចសន្យាផ្ទេរកីឡាករ Ben Godfrey ក្នុងតម្លៃ ២៥លានផោនកាលពីខែតុលាឆ្នាំមុន។

        កីឡាកររូបនេះបានកសាងខ្លួននៅក្រោមការដឹកនាំរបស់លោក Carlo Ancelotti ដែលជារឿយៗ បំពេញតួនាទីនៅតំបន់ការពារ ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះចង់បានកីឡាករថ្មីម្នាក់ទៀតនៅតំណែងការពារស្លាបស្តាំ ខណៈកីឡាករ Coleman ឈានដល់វ័យ៣៣ឆ្នាំក្នុង៨ខែខាងមុខនេះ៕

 

-->
adverise with khmeread