Tammy Abraham អាចនឹងរកច្រកចាកចេញពីក្លឹប Chelsea

        ខ្សែប្រយុទ្ធ Tammy Abraham របស់ក្លឹប Chelsea អាចនឹងរកច្រកចេញស្របពេលកីឡាករវ័យ២៣ឆ្នាំរូបនេះមិនទាន់បើកចិត្តទទួលយកកិច្ចព្រមព្រៀងថ្មី នេះបើតាមសេចក្តីរាយការណ៍ជាច្រើន។

        ទោះបីជាយ៉ាងណា ពេលវេលាប្រកួតរបស់ Abraham ត្រូវបានរឹតត្បិតបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Thomas Tuchel ហើយកីឡាកររូបនេះហាក់ដូចជាមិនទាន់ចង់សម្រេចកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។

        សេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា Abraham មិនចាប់អារម្មណ៍នឹងការពន្យារកិច្ចសន្យាលើសពីឆ្នាំ ២០២៣ នោះទេ ស្របពេលក្លឹប Chelsea បន្តតាមប្រមាញ់ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Borussia Dortmund ។

        លោក Mino Raiola ភ្នាក់ងាររបស់កីឡាករ Haaland បានបង្ហើបប្រាប់កាលពីថ្ងៃអង្គារថា មានតែក្លឹបបួនប៉ុណ្ណោះនៅក្របខណ្ឌ Premier League ដែលអាចចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ ២០ ឆ្នាំរូបនេះ។ ដោយសារតែក្លឹប Chelsea គ្មានបញ្ហាថវិកា ដូច្នេះក្លឹបនេះទំនងជាក្លាយជាក្លឹបមួយក្នុងចំណោមក្លឹបកំពូលដែលអាចនាំយកកីឡាកររូបនេះ។

        ថ្មីៗនេះក្លឹប Chelsea បានចំណាយប្រាក់លើការនាំយកខ្សែប្រយុទ្ធ Timo Werner ៥៣លានផោន ប៉ុន្តែកីឡាការអន្តរជាតិអាល្លឺម៉ង់រូបនេះធ្វើមិនទាន់បានល្អនៅឡើយទេក្នុងរដូវកាលដំបូងរបស់ខ្លួននៅអង់គ្លេស។ កីឡាកររូបនេះទើបរកបាន២គ្រាប់ក្នុងការបង្ហាញមុខ ២២ប្រកួតចុងក្រោយ៕

-->
adverise with khmeread