ប៉ូលិសប្រុសស្រីរបស់ប៉ាគីស្ថានត្រូវបានបង្វឹកឱ្យចេះជិះស្គីបាញ់កាំភ្លើង

ប៉ូលិសនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប៉ាគីស្ថានគឺការ៉ាជីកំពុងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជិះស្គីដើម្បីទប់ស្កាត់ការលួចនិងការយាយីនៅតាមដងផ្លូវឌឿងហែមតូចចង្អៀតរបស់ខ្លួន។ 

ជិះស្គីជាលក្ខណៈរង្វង់ដោយប្រើអាវុធភ្ជង់ទៅមុខ អង្គភាពដែលមានសមាជិក ២០ នាក់ស្លៀកឈុតខ្មៅកំពុងទទួលការបណ្តុះបណ្តាលជិះស្គីបាញ់កាំភ្លើងយ៉ាងហ្មត់ចត់។

លោក Farrukh Ali ប្រធានអង្គភាព បាននិយាយកាលពីថ្ងៃពុធទី២៤កុម្ភៈថា "យើងគិតថាយើងចាំបាច់ត្រូវបង្កើតវិធីសាស្រ្តប្រកបដោយគំនិតច្នៃប្រឌិតដើម្បីគ្រប់គ្រងបទឧក្រិដ្ឋតាមដងផ្លូវ"។

លោក Ali បានសារភាពថាប៉ូលិសជិះស្គីមិនអាចដាក់ពង្រាយនៅផ្នែកជាច្រើននៃទីក្រុងការ៉ាជីបានទេ ដោយសារតែស្ថានភាពផ្លូវមិនល្អនិងផ្លូវមិនស្មើគ្នា ប៉ុន្តែនិយាយថាពួកគេនឹងត្រូវបញ្ជូនទៅកន្លែងសាធារណៈដែលមានអត្រាចោរកម្មនិងការយាយីខ្ពស់។

នាង Aneela Aslam ជាប៉ូលិសនៅក្នុងអង្គភាពនេះបាននិយាយថា "នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ការហ្វឹកហាត់ជិះស្គីនេះពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ដល់យើង។ ជាមួយនឹងការបណ្តុះបណ្តាលបែបនេះ យើងអាចទៅតាមផ្លូវតូចចង្អៀតបានយ៉ាងលឿន"៕ ប្រភព ៖ South China Morning Post

 

-->
adverise with khmeread