ដឹងមូលហេតុនេះ អ្នកច្បាស់ជាចាប់ផ្តើមលាយម្រេចខ្មៅជាមួយរមៀតក្នុងរបបអាហារ

រមៀតគឺជាគ្រឿងទេសពណ៌មាសដែលជួយបង្កើនរសជាតិដល់មុខម្ហូបពេញនិយមដូចជាសម្លការីឬសាច់មាន់។ ក្រៅពីប្រើជាគ្រឿងទេសដែលមានឱជារសឈ្ងុយឆ្ងាញ់ រមៀតក៏មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ វាដើរតួជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលក៏ដូចជាប្រឆាំងនឹងរលាកហើយត្រូវបានគេរកឃើញថាមានសមត្ថភាពពិសេសក្នុងការជួយគ្រប់គ្រងការឈឺចាប់និងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ នៅពេលផ្សំនឹងគុណសម្បត្តិឱសថរបស់ម្រេចខ្មៅ អត្ថប្រយោជន៍នៃគ្រឿងទេសទាំងពីរនឹងកើនឡើងទ្វេដង។

គ្រឿងផ្សំសំខាន់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍សុខភាពរបស់រមៀតគឺ Curcumin ។ បន្ថែមពីលើមុខងារប្រឆាំងនឹងការរលាកនិងប្រឆាំងអុកស៊ីតកម្ម សារធាតុ Curcumin ក៏មានតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបាក់តេរីនិងផ្សិតផងដែរ។ គួរឱ្យស្តាយ វាមិនងាយស្រួលសម្រាប់រាងកាយក្នុងការស្រូបយកបរិមាណនៃសារធាតុ Curcumin ដោយខ្លួនវានោះទេ ដូច្នេះការបន្ថែមម្រេចខ្មៅគឺត្រូវការចាំបាច់ដើម្បីជួយឱ្យរាងកាយងាយស្រូបយកសមាសធាតុឱសថពីរមៀត៕ ប្រភព ៖ Curejoy

-->
adverise with khmeread