តាមដំណឹងចេញផ្សាយពីវេបសាយ BBC អំបាញ់មិញនេះ ក្លឹបតោខៀវ Chelsea បានសម្រេចបណ្តេញលោក Jose Mourinho ហើយបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សានាយករួចមក។
ទើបតែ ៧ ខែមុន Chelsea បានអបអរជ័យជម្នះពាន Premier League លើកទី ៤ របស់ខ្លួន ដែល ៣ ក្នុងចំណោមនោះសុទ្ធតែត្រូវបានលោក Jose Mourinho រកបានឲ្យក្លឹបក្នុងការដឹកនាំចំនួនពីរសម័យកាល (២០០៤-២០០៧ និង ២០១៣-២០១៥)។
ក្រុមតោខៀវបានឈ្នះពាន Premier League ដោយសល់ ៣ ប្រកួតក្នុងដៃ ខណៈពួកគេផ្តួល Crystal Palace ១-០ នៅក្នុងផ្ទះកាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៥។ ពួកគេបានបញ្ចប់រដូវកាលដោយមាន ៨ ពិន្ទុលើក្រុមលេខ ២ Manchester City៕
