adverise with khmeread Unnamed %281%29

ជាង​ជួសជុល​ទូក​ម្នាក់​ឆក់​ចរន្ត​ភ្លើង​ស្លាប់

      ព្រះសីហនុ ៖ បុរស​ជាង​ធ្វើ​ទូក​ម្នាក់ ត្រូវ​ខ្សែភ្លើង​ឆ្លង​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ធ្វើ​ទូក ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ និង​ក្រុម​ជាង​ទូក​នាំគ្នា​សែង​ជនរងគ្រោះ​ទៅ​កប់​ដី​និង​ស្រោច​ទឹក​ប្រយោជន៍​បន្សាប​ចរន្ត​ភ្លើង​។​ ប៉ុន្តែ​ទោះបីជា​មានការ​ជួយសង្គ្រោះ​បែបណាក៏ដោយ នៅ​ទីបំផុត​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​។ 

      គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​ដោយសារ​ការធ្វេសប្រហែស​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ​ជិត​៤​រសៀល នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​អ៊ូរ​ធ្វើ​ទូក​ស្ថិតនៅ​ក្រុម​៦ ភូមិ​០៣ ​សង្កាត់​លេខ​១ ​ក្រុង​- ខេត្ត​ព្រះសីហនុ។ 

      ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​ឈ្មោះ លីម កុសល ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ​ ខ្មែរ​របរ​ជាង​ធ្វើ​ទូក​ស្នាក់​បណ្តោះអាសន្ន ក្រុម​៣១​ ភូមិ​៣​ សង្កាត់​លេខ៣ ក្រុង- ខេត្ត​ព្រះសីហនុ​ និង​មាន​ស្រុកកំណើត​នៅ ភូមិ​អង្គ​តា​នូ ឃុំ​លា​បូរ ស្រុក​ទ្រាំង ខេត្តតាកែវ។ 

      សព​ត្រូវ​បងប្រុស​ឈ្មោះ​លីម សៅ​នី យកទៅ​ស្រុក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់