គ្រប់គ្នាឆ្ងល់អំពីប្រភេទរថយន្តដែលសង្គ្រោះជីវិតរបស់ Tiger Woods, ក្រឡាប់ច្រើនតង់ មនុស្សនៅមានជីវិតទៀត! តោះទៅមើលម៉ាកស្អីនិងតម្លៃប៉ុន្មាន?

រថយន្តប្រភេទ SUV ប្រណីតមិនសូវល្បី ដែលគេផ្ដល់ឱ្យ Tiger Woods ជិះសម្រាប់ការប្រកួតឧបត្ថម្ភមួយនៅរដ្ឋកាលីហ្វ័រញ៉ា បានជួយសង្រ្គោះជិវិតគាត់ពីការស្លាប់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃអង្គារ។

អ្នកវាយកូនហ្គោលរូបនេះបានបើកបររថយន្តម៉ាក Genesis GV80 ដែលបានក្រឡាប់ច្រើនតង់ បណ្តាលឱ្យគាត់បាក់ស្មងជើងស្ដាំ។

លោក Woods អាយុ ៤៥ ឆ្នាំ នៅដឹងខ្លួនដើម្បីសុំជំនួយនិងឥឡូវកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់មន្ទីរពេទ្យរបស់គាត់ ហើយមនុស្សជាច្រើនកំពុងសរសើរពីលក្ខណៈពិសេសផ្នែកសុវត្ថិភាពរបស់រថយន្តគាត់។

ប៉ូលិសក្រុង Los Angeles លោក Alex Villanueva បាននិយាយថាអ្នកវាយកូនហ្គោលពិតជាមានសំណាងណាស់ដែលនៅរស់រានមានជីវិត ហើយបានសរសើរពោងសុវត្ថិភាពចំនួន ១០ របស់រថយន្ត ហើយការពិត Woods បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាប់លាប់ផងដែរ។

រថយន្តប្រភេទ SUV ដែលមានកម្លាំង ៣០០ សេះនេះត្រូវបានផ្តល់ឱ្យគាត់ជិះក្នុងអំឡុងពេលការឧបត្ថម្ភដោយក្រុមហ៊ុន PGA Genesis Invitational ។

រថយន្ត GV80 ដែលមានល្បឿនលឿនបំផុត២៤០គីឡូម៉ែត្រក្នុងមួយម៉ោង គឺជារថយន្តប្រភេទ SUV តែមួយគត់ដែលត្រូវបានលក់ដោយក្រុមហ៊ុន Genesis ដែលជាក្រុមហ៊ុនផលិតរថយន្តមិនសូវល្បីមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនកូរ៉េហ៊ីយ៉ាន់ដាយ។

វាភ្ជាប់មកជាមួយពោងសុវត្ថិភាពចំនួន ១០ ប្រព័ន្ធព្រមានប៉ះទង្គិចទៅមុខ កាមេរ៉ាខាងក្នុងដើម្បីព្រមានអ្នកបើកបរប្រសិនបើពួកគេងងុយគេង និងបច្ចេកវិជ្ជាកាច់ចង្កូតគេចរថយន្តខាងមុខ។

រថយន្តតម្លៃ ៥ ម៉ឺនដុល្លារនេះក៏ផ្តល់ជូននូវអេក្រង់ផ្តេកទំហំ ១៤,៥ អ៊ីញនៅលើបន្ទះខុនសូលកណ្តាលផងដែរ។

រថយន្តនេះក៏មានប្រព័ន្ធគ្រប់គ្រងការបើកបរដែលអាចសម្របទៅនឹងទោចក្រយានយន្តរបស់អ្នកបើកបរ និងមានការលុបចោលនូវសំឡេងរំខានខាងក្រៅរថយន្តផងដែរ។

រថយន្ត GV80 ត្រូវបានគេរំពឹងថានឹងក្លាយជារថយន្តដែលលក់ដាច់បំផុតរបស់ Genesis នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ បន្ទាប់ពីមានឧបទ្ទវហេតុនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread