ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកោះធំ

កណ្តាល ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីយប់នៅចំណុចខាងស្ពានលេខ៧៤ ស្ថិតនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ប្រុស ប៉ូឡូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស៊ីងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

វត្ថុតាងចាប់យក​ ១/ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice) ចំនួន០៣កញ្ចប់តូច,​ ២/ទូរសព្ទ័ដៃម៉ាកOPPO, 
ពណ៍ខ្មៅចំនួន០១គ្រឿង, ៣/ម៉ូតូម៉ាកហុងដា CBR ពណ៌ខ្មៅលាយទឹកប្រាក់មានស្លាកលេខ ភ្នំពេញ 1DC.5178 ចំនួន០១គ្រឿង និង៤/ដាវដែកមានស្រោមចំនួន០១ដើម។

ប៉ូលិសបន្តថា​ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី យប់កម្លាំងអន្តរាគមន៍បានដាក់ប៉ុស្តិ៍
ត្រួតពិនិត្យនៅចំណុចខាងជើងស្ពានលេខ៧៤ ស្ថិតនៅក្នុងភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

នៅពេលកំពុងតែធ្វើការត្រួតពិនិត្យក៏បានជួបនឹងមុខសញ្ញាសង្ស័យខាងលើនេះបានជិះម៉ូតូធ្វើដំណើរមកដល់ហើយបានហៅឃាត់ឱ្យឈប់ដើម្បីសុំធ្វើការត្រួតពិនិត្យហើយបានធ្វើការឆែកឆេរដងខ្លួន បានរកឃើញមានលាក់ទុកនូវម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice) ចំនួន០៣កញ្ចប់តូច នៅក្នុងហោប៉ាវខោខាងស្តាំដែលបានទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ ភ័ស ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ​ដើម្បីយកមកទុកលក់និងចែកចាយបន្តឱ្យទៅគេ៕

-->
adverise with khmeread