អង្គុយផឹកស៊ីសម្លឹងមើលមុខកាប់ប្រាវផ្អើលសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដេញចាប់ផ្អើលពេញភូមិទាំងយប់

ភ្នំពេញ​ ៖​ យុវជនបីនាក់រងរបួសដៃនិងខ្ទិចម៉ូតូបីគ្រឿងកាលវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ខណ:ពេលដែលកំពង់អង្គុយផឹកស៊ីនៅជាប់របងរោងចក្រដំបូលខៀវ ក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថាដំបូងឡើយពួកគាត់មានគ្នាបីនាក់កំពង់អង្គុយ​ផឹកស៊ីនៅកន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូឌុបគ្នាបីនាក់ម៉ាកឌ្រីមសង់ ខណ:ពេលនោះរូបគាត់ក៏សម្លឹងមើល
ទៅជនសង្ស័យទាំងនោះជាហេតុធ្វើឱ្យជន ដៃដល់យកដំបងទីបមកវ៉ាយពួកគាត់ចំដៃរងរបួស
ពួកគាត់បំរុងនឹងតបតវិញក៏ស្រាប់តែមានបក្ខពួកគ្នាជនសង្ស័យ ម្នាក់ទាញដាវបម្រុងនឹងកាប់ចាក់ មកលើពួកគាត់ធ្វើឱ្យពួកគាត់ភ័យ រត់ចោលម៉ូតូខណៈពេលនោះជនសង្ស័យបានកាប់ទៅលើម៉ូតូរបស់ពួកគាត់បណ្ដាលឲ្យខូចខាតចំនួន៣គ្រឿងយ៉ាងដំណំ។ ហើយភ្លាមៗក៏មានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុហើយគំរាមរកកាប់សមត្ថកិច្ចទៀតធ្វើឱ្យសមត្ថកិច្ចដេញចាប់ប្រផាប់ប្រភីងរហូតរត់ទៅដល់ភូមិទួលពង្រសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រត់ចោលម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1B.0381 និងកាំបិតដាវ។

បន្ទាប់មកក៏រត់ចូលទៅសម្ងំនៅក្នុងផ្ទះបាត់ឈឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានចុះមកផ្តិតយករូបភាព ម៉ូតូជនសង្ស័យនិងកាំបិតដាវត្រូវ បានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនិងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ នឹងដាក់កម្លាំងយាមកាមរងចាំជន បង្កចេញពីក្នុងផ្ទះអានឹងចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

-->
adverise with khmeread