"លិខិតឆ្លងដែនវ៉ាក់សាំង" នឹងមាននៅសហភាពអឺរ៉ុបនៅត្រឹមរដូវក្តៅ

មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមណែនាំលិខិតឆ្លងដែនវ៉ាក់សាំងនៅរដូវក្តៅ ដែលជាការជំរុញទឹកចិត្តមួយដល់ប្រជាជនអង់គ្លេសដែលគ្រោងធ្វើវិស្សមកាលនៅលើឆ្នេរអឺរ៉ុប។

ដោយទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននិងកម្មវិធីចាក់វ៉ាក់សាំងនៅកំពុងត្រែតត្រត អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា "អ្នករាល់គ្នាបានយល់ព្រមថាយើងត្រូវការបណ្ណចាក់វ៉ាក់សាំងឌីជីថល" អំឡុងកិច្ចប្រជុំកំពូល។

ប៉ុន្តែលោកស្រី Merkel បានទទួលស្គាល់ការងារបច្ចេកទេសលើលិខិតឆ្លងដែនវ៉ាក់សាំងដោយគណៈកម្មការសហភាពអឺរ៉ុបនឹងចំណាយពេល ៣ ខែដើម្បីបញ្ចប់ មានន័យថាវានឹងមិនទាន់រួចរាល់ទេនៅពេលអង់គ្លេសអាចបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរអន្តរជាតិក្នុងខែឧសភា។

វាកើតឡើងបន្ទាប់ពីមានសម្ពាធពីបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូងដើម្បីមានគម្រោងជួយក្នុងការចាប់ផ្តើមសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍របស់ពួកគេ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread