ចិនចោទអូស្ត្រាលីថាជា "ជើងកាង" អាងខ្នងអង់គ្លេសនិងអាមេរិក

ចិនបានវាយប្រហារលើអូស្រ្តាលីដោយថាជា "ជើងកាង" ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែបន្តជូរចត់។

អូស្រ្តាលីត្រូវបានចោទថា "កាន់ជើងអាមេរិក គាំទ្រពួកប្រកាន់ពូជសាសន៍ និងសហគមន៍ម៉ាហ្វីយ៉ា" ដោយសារតែទំនាក់ទំនងស៊ើបការណ៍សម្ងាត់របស់ខ្លួនជាមួយប្រទេសកាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ប្រទេសអូស្ត្រាលីគឺជាផ្នែកមួយនៃសម្ព័ន្ធភ្នែកប្រាំ (Five Eyes) ដែលជាសម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់ដ៏យូរអង្វែងជាមួយប្រទេសទាំងបីក៏ដូចជានូវែលសេឡង់។

សម្ព័ន្ធនេះត្រូវបានកាសែតរដ្ឋចិន Global Times ពណ៌នាថាជាសហគមន៍អន្តរជាតិក្លែងក្លាយរបស់ពួកស្បែកសនិយម។

កាសែតនេះបានលើកឡើងថា "ពួកគេបានបង្កើតសហគមន៍មួយដែលកាន់ជើងសហរដ្ឋអាមេរិក ប្រកាន់ពូជសាសន៍ និងគាំទ្រក្រុមម៉ាហ្វីយ៉ាដែលបានបង្កចលាចលដោយចេតនានិងមានភាពក្រអឺតក្រទមដាក់ប្រទេសចិន និងព្យាយាមបង្រួបបង្រួមអនុត្តរភាពរបស់ពួកគេដូចក្រុមក្មេងទំនើង។ ពួកគេកំពុងក្លាយជាអ័ក្សប្រកាន់ជាតិសាសន៍ដែលមានគោលបំណងរារាំងសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនចំនួន ១,៤ ពាន់លាននាក់"។

អត្ថបទបានបន្តទៀតថា Five Eyes ត្រូវបានផ្លាស់ប្តូរពីយន្តការចែករំលែកព័ត៌មានចារកម្មទៅជា "ក្រុមជើងកាងនយោបាយ"៕

-->
adverise with khmeread