បណ្តេញជនជាតិបារាំងម្នាក់ដែលរស់នៅដោយខុសច្បាប់​ ប្រើប្រាស់សារធាតុញៀន​ និងប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញ ៖ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងលោកនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី  ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​បានសហការជាមួយកម្លាំងមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនជាតិបារាំងម្នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង៥០នាទី។

ប៉ូលិសនិយាយថា ឈ្មោះ BAUDRY SEBASTIEN ភេទប្រុស ជនជាតិបារាំង អាយុ៤៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 16AR87569 នៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខ H12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្ចារ ពីបទ ស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រក្សាទុកអាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដទៃ (សម្ភារៈដកហូត៖ ផ្លែព្រួញដែក កាំបិត កន្រ្តៃ ញញួរ កាំភ្លើងវែង-ខ្លីជ័រ និងកញ្ជាក្រៀម ០៣កញ្ចប់តូច)។

ឆ្លងតាមលទ្ធផលពិនិត្យឃើញ ជនបរទេសរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០៤លើក ចុងក្រោយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ ក៏បន្ដការស្នាក់នៅដោយខុសច្បាប់រហូតមកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះបានបញ្ជូនទៅពិនិត្យរកមេរោគឆ្លងកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន។​ 

ជនបរទេសរូបនេះអាចមានបញ្ហាដោយសារការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទើបបណ្តាលឱ្យធ្វើការបំភ្លេចបំផ្លាញទ្រព្យអ្នកដទៃ មិនបានបំពេញកាតព្វកិច្ចបន្តទិដ្ឋាការស្នាក់នៅ និងមិនមានការសហការល្អជាមួយសមត្ថកិច្ច។

រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី ដោយមានការអនុញ្ញាតពី ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត៕

-->
adverise with khmeread