អ្នកការទូតរុស្ស៊ីចាកចេញពីកូរ៉េខាងជើងតាមរយៈឡូរី

អ្នកការទូតរុស្ស៊ីមួយក្រុមនិងក្រុមគ្រួសាររបស់ពួកគេបានធ្វើដំណើរចេញពីប្រទេសកូរ៉េខាងជើងខុសពីធម្មតាដោយជិះឡូរីដោយសារតែវិធានការទប់ស្កាត់កូវីដ១៩យ៉ាងតឹងរ៉ឹង។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសុក្រទី២៦កុម្ភៈ។

មនុស្សទាំង ៨ នាក់បានធ្វើដំណើរដោយរថភ្លើងនិងឡានក្រុងមុនពេលពួកគេត្រូវជិះឡូរីឆ្លងកាត់ព្រំដែនរុស្ស៊ីចម្ងាយប្រហែល ១ គីឡូម៉ែត្រ។

កូរ៉េខាងជើងបានបិទមធ្យោបាយដឹកជញ្ជូនអ្នកដំណើរភាគច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។

ប្រទេសនេះនៅតែថាគ្មានករណីកូវីដដែលបានបញ្ជាក់ ប៉ុន្តែអ្នកសង្កេតការណ៍បានជំទាស់នឹងការអះអាងនេះ។

ចាប់តាំងពីដើមឆ្នាំមុន រថភ្លើងនិងរថយន្តត្រូវបានហាមឃាត់មិនឱ្យចូលឬចាកចេញពីប្រទេស។ ជើងហោះហើរអន្តរជាតិភាគច្រើនក៏ផ្អាកដែរ។

ដូច្នេះអ្នកការទូតរុស្ស៊ីនៅសល់ជម្រើសមធ្យោយបាយធ្វើដំណើរតិចតួចបំផុត។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅលើហ្វេសប៊ុកថា "ចាប់តាំងពីព្រំប្រទល់ត្រូវបានបិទអស់រយៈពេលជាងមួយឆ្នាំហើយចរាចរណ៍អ្នកដំណើរត្រូវបានបញ្ឈប់ ការធ្វើដំណើរត្រឡប់ទៅស្រុកវិញគឺយូរនិងពិបាកណាស់"៕

 

-->
adverise with khmeread