អ្នកវិទ្យាសាស្ត្ររកឃើញថាស្ត្រីថយចុះបញ្ញាលឿនជាងបុរស និងប្រឈមហានិភ័យនៃជំងឺវង្វេងខ្ពស់

ការសិក្សាថ្មីមួយបានព្រមានថាបើប្រៀបធៀបនឹងបុរស ស្ត្រីមានការថយចុះបញ្ញាលឿនជាងនៅពេលចម្រើនវ័យកាន់តែច្រើន និងបង្កើនហានិភ័យនៃជំងឺវង្វេង។

ក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិកបានវិភាគទិន្នន័យស្តីពីការថយចុះបញ្ញារបស់មនុស្ស ២៦.០៨៨ នាក់ដែលត្រូវបានធ្វើតេស្តម្តងហើយម្តងទៀតចំពោះការយល់ដឹងសកល មុខងារប្រតិបត្តិ និងការចងចាំ។

នៅពេលចាប់ផ្តើមនៃការធ្វើតេស្តអាយុជាមធ្យមនៃអ្នកចូលរួមគឺ ៥៨ ឆ្នាំ។

ក្រុមស្រាវជ្រាវបានរកឃើញថាជាមធ្យមបុរសនិងស្ត្រីមានការថយចុះនូវសមត្ថភាពចងចាំរបស់ពួកគេក្នុងអាយុប្រហាក់ប្រហែលគ្នា។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីត្រូវបានគេរកឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងទាំងមុខងារនៃការយល់ដឹងនិងមុខងារប្រតិបត្តិសកល ហើយនិន្នាការនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺវង្វេង។

អ្នកស្រាវជ្រាវបានសរសេរថា "លទ្ធផលរបស់យើងបានបង្ហាញថាស្ត្រីមានទុនបំរុងការយល់ដឹងច្រើន ប៉ុន្តែការថយចុះបញ្ញាលឿនជាងបុរស ។ ភស្តុតាងបង្ហាញថាការកើតមានជំងឺវង្វេងនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកប៉ុន្តែការធ្លាក់ចុះជំងឺនេះចំពោះស្ត្រីមានអត្រាតិចជាងបុរស"។

ពួកគេបានបន្ថែមថានេះគឺស្របជាមួយនឹងការស្រាវជ្រាវដែលបង្ហាញថាស្ត្រីដែលមានការថយចុះការយល់ដឹងកម្រិតស្រាលឬជំងឺវង្វេងមានការថយចុះការយល់ដឹងលឿនជាងបុរស៕ ប្រភព ៖ Daily Mail

-->
adverise with khmeread