សម្រាប់ស្រីស្អាតលុយរកបានងាយយ៉ាងហ្នឹង! អតីតតារាចម្រៀងតៃវ៉ាន់ម្នាក់នេះគ្រាន់តែដេកឡាយតាមអនឡាញ កើបលុយរាប់ពាន់ដុល្លារ

Streamer តៃវ៉ាន់ដ៏ពេញនិយមម្នាក់នាពេលថ្មីៗនេះបានបង្កឱ្យមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមអាស៊ី បន្ទាប់ពីរកប្រាក់បានប្រហែល ៣០០០ ដុល្លារដោយគ្រាន់តែថតខ្លួននាងដេករយៈពេល ៥ ម៉ោងដល់អ្នកគាំទ្ររាប់ពាន់នាក់របស់នាង។

នាង Wang Yiming អតីតសមាជិកក្រុមចម្រៀងប៉ុបចិន-ម៉ាឡេស៊ី AMOi-AMOi បានចូលរួមជាមួយកម្មវិធី Twitch កាលពីឆ្នាំមុនភ្លាមៗបន្ទាប់ពីក្រុមតន្រ្តីរបស់នាងបានរំសាយ ហើយបានក្លាយជាអ្នកលេងភ្លេង Twitch ដែលមានប្រជាប្រិយបំផុតនៅតៃវ៉ាន់។ ជាធម្មតានាងលេងវីដេអូហ្គេមនិងជជែកលេងជាមួយអ្នកគាំទ្រប៉ុន្តែកាលពីល្ងាចថ្ងៃទី២៤កុម្ភៈ នាងសម្រេចចិត្តសាកល្បងអ្វីដែលថ្មី។ នាងបានចូលទៅក្នុងគណនី Twitch របស់នាងនៅម៉ោងប្រហែល ៥ ល្ងាចប៉ុន្តែជំនួសឱ្យតុហ្គេមធម្មតារបស់នាង អ្នកគាំទ្របានគយគន់គ្រែដេករបស់នាង Yiming ដែលនាងបានបន្តដេកដល់ម៉ោង ១០ យប់។ ក្នុងអំឡុងពេលនោះនាងអាចទាក់ទាញអ្នកទស្សនាផ្ទាល់ដល់ទៅ ១១.២០០ នាក់។

រាល់អ្វីដែលនាង Wang Yiming បានធ្វើក្នុងអំឡុងពេលដេកឡាយផ្ទាល់ដ៏ចម្រូងចម្រាសរបស់នាង គឺដាក់របាំងភ្នែកនិងចូលគេង ប៉ុន្តែនាងអាចរកប្រាក់បានប្រមាណ ៣.០០០ ដុល្លារជាប្រាក់ចំណូលដែលបានមកពីការបរិច្ចាគពីអ្នកទស្សនា រួមទាំងប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្មយោងទៅតាមចំនួនមនុស្សដែលបានតាមដាន។ ហើយអ្នកទស្សនាខ្លះចូលមើលច្រើនម៉ោងជាងអ្នកផ្សេងដើម្បីចូលទៅបញ្ចេញមតិពីការគេងរបស់នាង ទាំងពេលនាងដេកចំហរមាត់ធ្លុង។ល។

នៅពេលដែលអតីតតារាចម្រៀងភ្ញាក់ពីដំណេកនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលមនុស្សរាប់ពាន់នាក់បានមើលការគេងរបស់នាងអស់រយៈពេលប្រហែល ៥ ម៉ោង។ ទោះបីជានាងមិនបានធ្វើអ្វីសោះក៏ដោយ ក៏នាងនៅតែក្លាយជាកំពូលអ្នកឡាយនៅតៃវ៉ាន់ក្នុងអំឡុងពេល ៥ ម៉ោងនោះ៕


 

-->
adverise with khmeread