ចោរម្នាក់ចូលប្លន់នៅក្នុងផ្ទះប្តូរប្រាក់វីងនៅស្ទឹងមានជ័យមិនបានសម្រេច (មានវីដេអូ)

ភ្នំពេញ ៖ មានករណីជនសង្ស័យម្នាក់បានយកកាំភ្លើងខ្លីភ្ជង់គំរាមប្លន់យកប្រាក់ពីអ្នកប្ដូរប្រាក់វីង (Wing) ស្ថិតនៅផ្ទះលេខ២៥៣ ផ្លូវព្រះមុនីរ៉េត ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ តែប្លន់មិនបានសម្រេចនោះទេ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លីមួយដើមម៉ាក K59 ជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BC-5216 បច្ចុប្បន្នជនសង្ស័យគេចខ្លួនបាត់។

ចំណែកកាំភ្លើងខ្លីមួយដើមនិងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យយកទៅរក្សាទុក។ ឯជនរងគ្រោះឈ្មោះ ប៉ែន សុខចំរើន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ និងវេរលុយវីងស្នាក់នៅផ្ទះកើតហេតុខាងលើប៉ុន្តែពុំមានបាត់បង់អ្វីទេ។

បើតាមកាមេរ៉ាវីដេអូថតបាន ដំបូងគេឃើញគែឃើញជនសង្ស័យស្លៀកខោខ្មៅ អាខ្មៅដៃវែងនិងពាក់មួកសុវត្ថិភាព ជិះម៉ូតូមួយគ្រឿងចតមុខផ្ទះប្តូរប្រាក់មើលឆ្វេងស្តាំរួច ក៏ចូលក្នុងផ្ទះប្តូរប្រាក់ហើយដកកាំភ្លើងខ្លីភ្ជង់បុរសម្ចាស់ផ្ទះប្រមូលយកលុយ។ តែក៏មានការប្រតាយប្រតប់គ្នា រួចម្ចាស់ផ្ទះដណ្តើមរកកាំភ្លើងពីចោរ ស្របពេលប្រពន្ធម្ចាស់ផ្ទះចេញមកឃើញក៏ស្រែកឱ្យគេជួយ ហើយចោរក៏រត់ឆ្លងផ្លូវទៅបាត់បន្សល់ម៉ូតូនៅកន្លែងកើតហេតុ។ យ៉ាងណាក៏ដោយចោរប្លន់យកលុយមិនទាន់បាននៅឡើយ៕


 

-->
adverise with khmeread