ភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នងនៅសង្កាត់ព្រែកឯង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងស្ថិតនៅ ត្រង់ចំណុចផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឱ្យឆេះផ្ទះពលរដ្ឋមួយខ្នង និងរបួសស្ត្រីម្នាក់។

សមត្ថកិច្ចនិយាយថា ម្ចាស់ឈ្មោះ អ៊ុង ជួន ភេទប្រុសអាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ប្រភេទសំណង ដែលឆេះសង់ពីឈើលើថ្មក្រោមទំហំ០៤ម៉ែត្រគុណនឹង០៨ម៉ែត្រ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុងរួមសម្ភារៈមួយចំនួន និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និង របួសមនុស្សឈ្មោះ អឿន ពុទ្ធី ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។ មូលហេតុឆេះឆ្លងចរន្តអគ្គីសនី។

ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញចំនួន០៣គ្រឿង ប្រើប្រាសទឹកអស់ ០៣ឡាន ស្មើនឹង១៦ ម៉ែត្រគូប, រថយន្តរបស់បុរីប៉េងហួត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើ និង ០៦ ម៉ែត្រគូប ហើយបានពន្លត់ចប់នៅម៉ោង១ និង៣០នាទីថ្ងៃត្រង់នាថ្ងៃ ខែ ឆ្នាំដដែល៕


 

-->
adverise with khmeread