adverise with khmeread 1b92d7ad 2f42 47de 8486 80f9a8a6a963

ក្មេងប្រុស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​នៅក្នុង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ដែល​គ្មាន​សុវត្ថិភាព​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ក្មេងប្រុស​ម្នាក់​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​នៅពេលដែល​ទៅលេង​ជាមួយ​សេះ​(​អេ​ឡិច​ត្រូ​និ​ច​)​សម្រាប់​ក្មេង​ជិះ​លេង​កម្សាន្ត​​ ATTWorld​។​

    ហេតុការណ៍ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល​ថ្ងៃទី​១១ ​ខែមេសា ឆ្នាំ២០១៦​ស្ថិតនៅ​ភូមិ​ទ្រា​៣​សង្កាត់​ស្ទឹងមានជ័យ​ខ​ណ្ខ​មានជ័យ​។​

    តាម​ប្រភពពី​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ ឈន ពិសី​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មការិ នី​រង​ចក្រ​ស្នាក់នៅ ​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោមចៅ ​ខ​ណ្ខ​ពោធិ​សែន​ជ័យ​បាន​ប្រា​ប៉​ឲ្យ​ដឹងថា កូន​របស់គាត់​ឈ្មោះ ឌី ស៊ីន​ដ្រា​​ ភេទ​ប្រុស​ អាយុ​៦​ឆ្នាំ។ មុនពេល​កើតហេតុ​គាត់​បាន​នាំ​កូន​មកពី​ផ្ទះ​មកលេង​នៅ​កន្លែង​កម្សាន្ត ​ATTworld ​ដែល​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ស្ថិតនៅ​ជាន់​ខាងក្រោម​ដោយបាន​នាំ​កូន​មក​ញុំ​បាញ់ឆែវ​នៅក្បែរ​កន្លែងកើតហេតុ​។​

    ខណៈពេល​នោះបាន​ពេលនោះ​ស្ត្រី​ដែលជា​ម្តាយ​កំពុងតែ​ញុំា​បាញ់ឆែវ​កូន​បាន​សុំ​ម្តាយ​រត់​លេង​បាន​មកលេង​បាត់​យូរ​ទើប​ដើររក​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​បាន​ដើររក​បានឃើញ​កូន​របស់ខ្លួន​ត្រូវបាន​គេ​លើក​មក​ដា​ក់លើ​សា​ឡុង​ដោយ​កូន​ត្រូវបាន​ឆក់​ស្លាប់​ដោយសារតែ​មក​ជិះសេះ​(​អេ​ឡិច​ត្រូ​និ​ច​)​ទើប​សន្តិសុខ​ផ្សារ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះមក​ពិ​និត្យនៅ​កន្លែងកើតហេតុ​។​

    ក្រោយពី​ពិនិត្យ​សាកសព​រួច​សម្ថ​ត​កិច្ច​បាន​ឲ្យ​ដឹងថា​ក្មេងប្រុស​ខាងលើ​ពិតជា​ត្រូវបាន​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។ ចំណែក​សព​ក្មេងប្រុស​ត្រូវបាន​ប្រគល់​ឲ្យក្រុ​ម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បញ្ចាក់​ទីកន្លែង​កម្សាន្ត​សំរាប់​ក្មេងៗ​លេង​នោះ​ដោយបាន​រៀបចំ​ប្រព​ន្ធ័​ភ្លើង​មិនមាន​របៀបរៀបរយ​ដោយមាន​ការធ្វេសប្រហែស​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់