រថយន្តឡិចស៊ីស RX330 បុកទ្រូងផ្លូវយ៉ាងពេញទំហឹងបាក់អស់២កង់និងខូចខាតរថយន្ត

ភ្នំពេញ ៖ រថយន្តឡិចស៊ីសដាច់កង់ខាងមុខខាងឆ្វេងអស់១គ្រាប់ បន្ទាប់ពីបើកលឿនពេកបុក ​របាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យបាក់អស់២កង់ កើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ​ត្រង់ចំណុចមុខវត្តព្រះពុទ្ធ តាមបណ្ដោយផ្លូវមហាវិថីហ្សាដឺហ្គោល (២១៧) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា​។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-3338 បើកបរដោយបុរសម្នាក់និងរួមដំណើរបុរសម្នាក់ទៀតក្នុងល្បឿនលឿន ​រួចឱនទៅយកទូរសព្ទក៏ជ្រុលចង្កូតទៅបុក និងក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យខ្ទាតទៅដល់កណ្ដាលផ្លូវ ម្ខាងបាក់ខូចខាតអស់ចំនួន២កង់។

ចំណែករថយន្តដាច់កាឡេកង់មុខខាងឆ្វេងនិងខូចខាតមួយកំណាត់មុខយ៉ាងដំណំ ទៅមុខលែងរួច តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរតាមដងផ្លូវឡើយ ​ឯអ្នកបើករថយន្តបង្កបានគេចចេញពីកន្លែងកើតហេតុបាត់តែម្តង។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានមកដល់ចំណុចទីតាំងកើតហេតុ ​ធ្វើការទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីស្ទូចដាក់ទ្រូងផ្លូវចូលឱ្យត្រង់ដូចដើមបណ្ដោះអាសន្នសិនដើម្បីបញ្ចៀសគ្រោះថ្នាក់។ ចំណែករថយន្តត្រូវបានស្ទូចដាក់លើរថយន្តយកទៅរក្សាទុករង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread