រូបភាព ៣៦០ ដឺក្រេរបស់ណាសាបង្ហាញទិដ្ឋភាពពិតៗគួរឱ្យភ្ញាក់ផ្អើលនៅលើភពព្រះអង្គារ

អង្គការណាសាបានផ្តល់ឱ្យពិភពលោកនូវដំណើរកម្សាន្តនៅភពព្រះអង្គារដោយប្រើថតរូប ៣៦០ ដឺក្រេកម្រិតខ្ពស់ដែលយាន Perseverance បញ្ជូនពីភពក្រហមនេះ។

យាននោះបានចាប់យករូបភាពនោះដោយប្រើកាមេរ៉ាដ៏មានអនុភាព Mast Camera Mastcam-Z របស់ខ្លួនរយៈពេលខ្លី នៅពេលវាស្ថិតនៅចម្ងាយប្រហែលមួយម៉ាយល៍ពីរណ្ដៅ Jezero ដែលវានឹងរុករកក្នុងពេលឆាប់ៗនេះដើម្បីស្វែងរកសញ្ញានៃជីវិតលើភពនោះ។

រូបថត ៣៦០ ដឺក្រេគួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានបង្កើតឡើងដោយ Command ចំនួន ៥០០០ Parameter ដែលថតរូបភាពសរុបចំនួន ១៤២ សន្លឹកបញ្ជូនមកផែនដីវិញ កន្លែងដែលអង្គការណាសាបានដាក់បញ្ចូលពួកវារួមគ្នា។

ខណៈពេលដែលរូបភាពអាចមើលទៅដូចជាទេសភាពវាលរហោឋាន តែមើលឱ្យជិតនៅតំបន់នោះបង្ហាញពីត្បូងដែលលាក់កំបាំងជាច្រើនដែលកំពុងរង់ចាំការស៊ើបអង្កេតដោយយាន Perseverance ។

នៅផ្នែកខាងឆ្វេងនៃយាននេះជាផ្ទាំងថ្មដែលគួរឱ្យចាប់អារម្មណ៍ដែលណាសាបានដាក់ឈ្មោះថា "Harbor Seal" ដែលត្រូវបានបង្កើតឡើងដោយខ្យល់ Martian ដែលបំផ្លាញវាអស់រយៈពេលរាប់ពាន់លានឆ្នាំ ហើយនៅភាគឦសាននៃយានគឺដីក្រហូងដែលអាចបង្កឡើងដោយភ្នំភ្លើងបុរាណ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread