កំពុងបើករថយន្តសុខៗស្រាប់តែឆ្លងខ្សែភ្លើងឆេះផ្អើលឈុល

ភ្នំពេញ ៖ លោកគ្រូពេទ្យម្នាក់កំពុងបើករថយន្តសុខៗស្រាប់តែឆ្លងខ្សែភ្លើងឆេះផ្អើលឈុលកើតឡើងកាលពីវេលាម៉ោង៧ យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចតាមបណ្តោយផ្លូវព្រះសីហនុ  ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ម្ចាស់រថយន្តឈ្មោះ ឈួ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា។ រថយន្តដែលឆេះម៉ាក Ford ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា CLMN.9899។ មូលហេតុឆ្លងចរន្តអគ្គិសនីហើយបណ្ដាលឱ្យឆេះរថយន្តខ្ទេចតែម្ដង។

ភ្លាមនោះរថយន្តពន្លត់អគ្គីភ័យរបស់ប៉ូលិសរាជធានីភ្នំពេញបានចេញចំនួនពីរគ្រឿង ហើយបានប្រើប្រាស់អស់ទឹក១ឡានក៏រលត់ទៅវិញនៅវេលាម៉ោង៧ និង២០នាទីនាថ្ងៃដដែល៕

-->
adverise with khmeread