រថយន្តដឹកសសរគ្រឹះថយបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង នាថ្ងៃ​សៅរ៍ ទី២៧ ខែ​កុម្ភៈ​​ ឆ្នាំ២០២១ វេលាម៉ោង៥ និង៤០នាទីល្ងាច ត្រង់ចំណុច​ខាងមុខបុរីសិរីមង្គលស្ថិតនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល រវាងរថយន្ត និងម៉ូតូបណ្ដាលឱ្យអ្នកបើកម៉ូតូបានស្លាប់ម្នាក់។
​                 
សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុមានរថយន្ត HYUNDAI ពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ​ 3E-3294 ដឹកសសរបុកគ្រិះបានថយចេញពីការដ្ឋានដោយគ្មានការប្រុងប្រយ័ត្នមិនស្គាល់អត្តសញ្ញាណ (អ្នក​បើក​រថយន្តគេចខ្លួន) បានប៉ះជាមួយអ្នកបើក​ម៉ូតូ០១គ្រឿងពាក់ស្លាកលេខ កណ្តាល 1X-5728 បើកបរដោយឈ្មោះ ញៀម តាំងឃឹម ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិស្វាយជួរ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរ​ ក្នុងទិសដៅពីជើងទៅត្បូងរួចក៏បុកចំចុងសសរថ្មគ្រឹះក្រោយរថយន្ត បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់តែម្តង។ 

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី។ មូលហេតុមកពីអ្នកបើករថយន្តថយគ្មានការប្រុងប្រយ័ត្ន៕

-->
adverise with khmeread