adverise with khmeread 511dd95d a90f 4f1c 8d5a c581796bbff4

អាវុធហត្ថ​រាជធានី​បង្ហាញមុខ​ក្រុមចោរ​មុន​បញ្ជូន​ជនសង្ស័យ​៩​នាក់​ទៅ​តុលាការ​

    ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី១១ ខែមេសា ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហាញមុខ​ជនសង្ស័យ​៩​នាក់​មុនពេល​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់ លួច ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១​មេសា​ថា​ជនសង្ស័យ​ដែល​បង្ក្រាបបាន​មួយ​សំបុ​ក្រ​ខាងលើ​មានឈ្មោះ​ជនសង្ស័យ​ទី​១-​ឈ្មោះ អោក សា​រៀម ហៅ រ៉ា​ម ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោម​ការចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហឹ​ង្សា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ កន្លងមក​ជនសង្ស័យ អោក សា​រៀម ហៅ រ៉ា​ម នេះ គឺជា​ចោរប្លន់​ម្នាក់ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់​ទៀត ដែលជាដៃ ជើង​របស់ មេចោរ​ប្លន់​ពីរ​នាក់ឈ្មោះ ដាំ ដា​ម៉ី និងឈ្មោះ ម៉ាត់ សា​លីម ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិ​ការបាញ់​តដៃ​ជាមួយ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​។​

     ជនសង្ស័យ​ទី​២-​ឈ្មោះ ខឿន ឆៃ​យ៉ា និង​ទី​៣ -​ឈ្មោះ សៀង ជា គឺជា​បក្សពួក​ក្រុមចោរ​ប្លន់​១​ក្រុម​ផ្សេងទៀត ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​តាមរយៈ​ការប្រើ​ដំបង ដុំថ្ម​ដេញ​វាយ​និង​គប់ ឲ្យ​ជនរងគ្រោះ​ឲ្យ​ភិតភ័យ​រត់ចោល​ម៉ូតូ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បន្ទាប់ពី​បាន​ស្រាវជ្រាវ​ដឹងថា ក្រុម​នេះ​ពាក់ព័ន្ធ​ករណី​ប្លន់​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ដោយ​ដេញ​វាយ​និង​គប់​ដុំថ្ម​ឲ្យ​ជនរងគ្រោះ​រត់ចោល​ម៉ូតូ នៅមុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី​។​

     រីឯ​ជនសង្ស័យ​០៦​នាក់​ទៀត​មានឈ្មោះ អ៊ឹង តុង​, នៅ ចំរើន​, ខេង ចាន់​ដេ​ត​, សុល ចំរើន​, ជា​សំណាង​, និង តាំង សុខ​ពេជ្រ ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក និង​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ដកហូត​បាន​គ្រឿងញៀន​ជាក់ស្តែង ចំនួន​១៩​កពា្ច​ប់ ម៉ូតូ​០៧​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​១០ ស្លាក​លេខ​រថយន្ត​ចំនួន​០២ ព្រមទាំង​សម្ភារៈ​សម្រាប់​កាច់ក​ម៉ូតូ​ជាច្រើន​ទៀត​។​

     តាម​ការស្រាវជ្រាវ​ក្រុម​នេះ មិន​ត្រឹមតែ ជា​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​តែមួយ​មុខ​ទេ ពួកវា​ថែមទាំង​ជា​ក្រុម លួច ប្លន់ និង​ទទួល​ទិញ​ផល​ចោរកម្ម យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

     ជាក់ស្តែង ស្លាក​លេខ​ម៉ូតូ​ចំនួន​១០, ស្លាក​លេខ​ឡាន​ចំនួន​០២ និង​ម៉ូតូ​ចំនួន​០៧​គ្រឿង គឺ​សុទ្ធតែជា​របស់​ដែល​ពួកវា លួច ប្លន់ និង​ទិញ​បន្ត​ពី​ក្រុម លួច​ប្លន់​បាន​ទាំងអស់ ដូច្នេះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏​សូម​ប្រកាស​ដល់​ជនរងគ្រោះ​ដែល​បាន​បាត់​ម៉ូតូ​កាលពីពេល​កន្លងមក សូម​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​យក​ម៉ូតូ​ត្រឡប់​ទៅវិញ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់