ស្ត្រីវ័យចំណាស់អង់គ្លេសម្នាក់ធូរស្បើយពីបញ្ហាជង្គង់មិននឹកស្មានដល់ ក្រោយចាក់វ៉ាក់សាំងកូវីដ

Joan Wakefield ស្ទើរតែមិនអាចដើរកើតក្នុងរយៈពេល ៦ ខែមកនេះ។ ស្ដ្រីអាយុ ៧២ ឆ្នាំមកពី Stockport របស់អង់គ្លេស បានធ្វើការវះកាត់ជង្គង់កាលពីខែតុលាហើយចាប់តាំងពីពេលនោះមកគាត់បានឆ្លងមេរោគលើជាលិកាត្រង់ស្លាកស្នាមវះ ដែលបណ្តាលឱ្យឈឺចាប់យ៉ាងខ្លាំង។

បន្ទាប់មកនៅដើមខែនេះគាត់បានទទួលវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca លើកដំបូង។ គាត់និយាយថា "ខ្ញុំភ្ញាក់ពីគេងនៅព្រឹកបន្ទាប់ហើយការឈឺជើងនិងការរឹងៗលើជង្គង់លែងមានទៀត" ។

"ខ្ញុំស្ទើរតែមិនជឿទេ។ ខ្ញុំនិយាយលេងជាមួយដៃគូខ្ញុំថាតើវ៉ាក់សាំងនេះមានអ្វីទាក់ទងនឹងវា។ កាលពីមុនខ្ញុំមិនអាចសូម្បីតែពត់ជើង។ ឥឡូវនេះខ្ញុំអាចបត់ជង្គង់ចុះឡើងបាន ហើយថែមទាំងពាក់ស្បែកជើងនិងស្រោមជើងដោយខ្លួនឯងបានទៀតផង។ ខ្ញុំមានសុទិដ្ឋិនិយមថាខ្ញុំនឹងអាចត្រឡប់ទៅធ្វើការឆាប់ៗ"។

វាហាក់ដូចជាគួរឱ្យអស់សំណើចណាស់ វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដើម្បីការពារប្រឆាំងនឹងវីរុសកូរ៉ូណា អាចធ្វើឱ្យប្រសើរឡើងនូវសមាសធាតុសុខភាពផ្សេងទៀតដែលមិនទាក់ទងគ្នាសោះ៕ ប្រភព៖ Daily Mail

-->
adverise with khmeread