កំហឹងផ្ទុះឡើងក្រោយបុរសថៃម្នាក់ត្រូវគេសម្លាប់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

ដោយធុញទ្រាន់នឹងនៅមួយកន្លែងអំឡុងពេលការរឹតត្បិតទប់ស្កាត់ជំងឺកូវីដពេក លោក Vicha Ratanapakdee មិនអាចអត់ធ្មត់បានក៏ដើរទៅក្រៅពេលព្រឹកឡើងតាមទម្លាប់របស់គាត់។ គាត់លុបលាងមុខ ពាក់មួក និងម៉ាស់ ហើយប្រាប់ប្រពន្ធឱ្យរៀបចំកាហ្វេសម្រាប់គាត់ពេលគាត់ត្រឡប់មកវិញ។ បន្ទាប់មកព្រលឹមឡើងគាត់ក៏បានចេញពីផ្ទះដើម្បីលំហែកាយនៅរដ្ឋ Northern California ក្នុងរដូវរងា។

ប្រហែលមួយម៉ោងក្រោយមកលោក Vicha ដែលជាសវនករចូលនិវត្តន៍ម្នាក់អាយុ ៨៤ ឆ្នាំមកពីប្រទេសថៃត្រូវបានបុរសម្នាក់ច្រានផ្កាប់មុខទៅដីមួយទំហឹង។ វាជាប្រភេទនៃការវាយប្រហារដោយប្រើកម្លាំងបាយទាំងស្រុង ដែលអាចធ្វើឱ្យអ្នកលេងបាល់ទាត់វ័យក្មេងម្នាក់សន្លប់នៅនឹងកន្លែងជាមួយនឹងឧបករណ៍ការពារ។ ចំពោះ Vicha ដែលមានកម្ពស់ ១,៧០ ម៉ែត្រនិងទម្ងន់ ៥១ គីឡូក្រាម ការវាយប្រហារបែបនេះគឺបណ្ដាលឱ្យគាត់ស្លាប់តែម្តង។ ពីរថ្ងៃក្រោយមកគាត់បានទទួលមរណភាពដោយសារហូរឈាមក្នុងខួរក្បាលនៅមន្ទីរពេទ្យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

ដោយថតបានដោយកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាង វីដេអូនៃការវាយប្រហារនេះត្រូវបានមើលឃើញនៅជុំវិញពិភពលោក។ ក្នុងចំណោមជនជាតិអាមេរិកាំងអាស៊ីដែលភាគច្រើនបានរងនូវការជេរប្រមាថការរើសអើងជាតិសាសន៍កាន់តែអាក្រក់ទៅៗក្នុងអំឡុងជំងឺរាតត្បាតនិងការសម្លាប់បុរសចំណាស់ដែលមិនអាចការពារខ្លួនបាន បាននាំឱ្យមានការប្រមូលផ្តុំតវ៉ា។

កាលពីឆ្នាំមុនក្រុមអ្នកស្រាវជ្រាវនិងក្រុមសកម្មជនកត់សម្គាល់អំពីការកើនឡើងឧបទ្ទវហេតុប្រកាន់ជាតិសាសន៍រាប់ពាន់ប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ី ជាការស្អប់ខ្ពើមដែលពួកគេបានភ្ជាប់ទៅនឹងអតីតប្រធានាធិបតីដូណាល់ត្រាំម្តងហើយម្តងទៀត ដែលសំដៅវីរុសកូរ៉ូណាជាវីរុសចិន។ ក្រុមគ្រួសាររបស់ Vicha បានពិពណ៌នាការសម្លាប់គាត់ជាចេតនាប្រកាន់ជាតិសាសន៍ ហើយវាបានជំរុញឱ្យមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងដោយជនជាតិអាមេរិកាំងដើមកំណើតអាស៊ីជាច្រើន ដែលប្រើ Hashtags លើអ៊ីនធឺណេត ដើម្បីរកយុត្តិធម៌ដល់លោក Vicha និងបញ្ឈប់ការស្អប់ខ្ពើមអាស៊ី៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread