មាន់ជល់បំពាក់ខ្នាយកាំបិតសម្លាប់ម្ចាស់ខ្លួនឯងនៅឥណ្ឌា

ប៉ូលិសឥណ្ឌាបានលាតត្រដាងថា មាន់ជល់មួយក្បាលដែលគេពាក់កំាបិតនៅនឹងជើងសម្រាប់ការប្រកួតជល់មាន់ខុសច្បាប់នោះ បានសម្លាប់ម្ចាស់វា ខណៈដែលវាព្យាយាមរត់ចេញពីសង្វៀនដោយធាក់ចំក្រលៀនរបស់គាត់។

មាន់ជល់មានផ្លែកាំបិតនៅនឹងជើងរបស់វាបានត្រៀមរួចរាល់ដើម្បីសម្លាប់សត្រូវវា នៅពេលវាព្យាយាមរត់ចេញពីល្បែងកាចសាហាវនេះ។

ម្ចាស់របស់វាបានរងរបួសរយះក្រលៀន និងត្រូវបានដឹកទៅមន្ទីរពេទ្យជនបទក្នុងរដ្ឋ Telangana ប៉ុន្ដែស្លាប់ដោយហូរឈាមច្រើនពេក។

ការស្លាប់របស់បុរសនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នករៀបចំការប្រកួតជល់មាន់ខុសច្បាប់ដែលមានមនុស្ស ១៥ នាក់ផ្សេងទៀតបានចូលរួមនៅក្នុងភូមិ Lothunur។

មន្ត្រីប៉ូលិសក្នុងតំបន់លោក B. Jeevan បាននិយាយថា "យើងកំពុងស្វែងរកមនុស្ស ១៥ នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងការរៀបចំមាន់ជល់ខុសច្បាប់" ។

ពួកគេអាចប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម ការភ្នាល់ល្បែងខុសច្បាប់ និងការរៀបចំការប្រកួតជល់មាន់៕

-->
adverise with khmeread