សមត្ថកិច្ចចម្រុះអប់រំពលរដ្ឋប្រមាណ១០០នាក់កុំឱ្យជឿមេខ្យល់ចាប់យកដីដែលមានកម្មសិទ្ធិ

កណ្តាល​ ៖​ សមត្ថកិច្ចចម្រុះបានបង្ក្រាបបទល្មើសនេសាទនៅចំណុចដីបឹងកណ្តាល ស្ថិតក្នុងឃុំសំរោងធំ​ ដឹកនាំដោយលោកស្រេង លឹមហួរនាយករដ្ឋបាលសាលាខេត្តកណ្តាល និងលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ និងស្រុកស្អាង ចុះពិនិត្យទីតាំងជាក់ស្តែងដែលកើតមានបទល្មើសឃើញថា​ «មិនមានសកម្មភាពប្រជាពលរដ្ឋឆក់ត្រីទេ»។   

សមត្ថកិច្ចបានឱ្យដឹងថា​ ចំពោះទីតាំងនោះ ទៀត​ សោត គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋបានមកតាមរយៈ ស.ជ.ណ លេខ២៣របស់ទីស្តីការគណៈរដ្ឋមន្ត្រី​ ហើយប្រជាពលរដ្ឋឃើញមានប្រឡាយ ទំនប់ខ្វាត់ខ្វែងនិងទំនាបដក់ទឹកខ្លះ គោកខ្លះ ជាព្រៃរបោះ។

សមត្ថកិច្ចបន្តថា​ ប៉ុន្តែក្រុមការងារបានជួបជាមួយប្រជាពលរដ្ឋ​១៦នាក់ស្រី០២នាក់មានឧបករណ៍ដូចជា​ ចបជីក កាំបិត ខ្សែខ្មៅ និងស្ព្រាយបាញ់ថ្នាំ ដែលចុះមកចាប់ដីនៅចំណុចខាងលើហើយក្រុមការងារក៏បានធ្វើការអប់រំណែនាំពួកគាត់ឱ្យបញ្ឈប់សកម្មភាពនិងកុំឱ្យជឿតាមការញុះញង់របស់មេខ្យល់តទៅទៀត។ ព្រោះដីទាំងអស់នេះមានកម្មសិទ្ធិរួចទៅហើយ រួចក្រុមការងារបានដកហូតសម្ភារៈដូចជា​ កាំបិតផ្គាក់៩ដើម ចបជីក១ ខ្សែវាស់ដី១ដុំ ស្ព្រាយ១កំប៉ុង យកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុក។

ដោយឡែកក្រុមការងារដឹកនាំដោយលោកអនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាលសហកាជាមួយអាជ្ញាធរមូលដ្ឋានឃុំបន្ទាយដែក​ បានចុះពិនិត្យប្រជាពលរដ្ឋប្រមាណ១០០នាក់ មធ្យោបាយធ្វើដំណើរដោយម៉ូតូ រថយន្តកូរ៉េ២គ្រឿងត្រាក់ទ័រ២គ្រឿង​ បានមកបោះបង្គោលកាន់កាប់លើដីចំនួន៥១ក្បាលដីទំហំ៨០៩ហិកតាស្ថិតនៅឃុំបន្ទាយដែកដោយធ្វើជារោងជាច្រើនកន្លែង៕


 

-->
adverise with khmeread