ស្ត្រី​​ម្នាក់បើកម៉ូតូបុកស្ត្រីម្នាក់ទៀតដើរឆ្លងថ្នល់បណ្តាលឱ្យបាត់បង់​ជីវិត​នៅស្រុក​មណ្ឌលសីមា​

កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងដោយម៉ូតូ​បុកអ្នកដើរថ្មើរជើង​ បណ្តាលឱ្យរបួសធ្ងន់​ ហើយបានស្លាប់​ពេល​បញ្ជូនជនរងគ្រោះទៅព្យាបាល​ នៅមណ្ឌលសុខភាពប៉ាក់ខ្លង ដែលគ្រោះថ្នាក់ខាងលើនេះកើតឡើង កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ​ ឆ្នាំ២០២១ វេលាម៉ោង៥និង៤៥នាទីល្ងាច នៅចំណុច ផ្លូវកោងមុខវត្តប៉ាក់ខ្លង ឃុំ​ប៉ាក់ខ្លង​ ស្រុក​មណ្ឌលសីមា​ ខេត្តកោះកុង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ចឹង ង៉ុកយ៉ុង​ ភេទស្រី អាយុ៦៧ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិ​ ២​ ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា​។ ឯជនបង្កឈ្មោះ​ ខេង លីន​ ភេទស្រី អាយុ ២៧ ឆ្នាំ​ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង​ ស្រុក​មណ្ឌលសីមា​។ 

បច្ចុប្បន្ន​ កម្លាំង​ប៉ូលិសជំនាញ​​ បាន​ឃាត់​ខ្លួន​ជន​បង្ក​ ​ដើម្បី​រៀបចំ​សំណុំរឿងបញ្ជូន​ទៅឱ្យប៉ូលិដការិយាល័យចរាចរណ៍ខេត្តចាត់ការ​តាម​នីតិ​វិធី​៕


 

-->
adverise with khmeread