adverise with khmeread 4a789e76 0d9a 417c 9b09 5a53cbbf2b09

ទំនាស់​កាប់​មួយ​កែវ​របួសធ្ងន់​ជាប់​ខ្នោះ​

    តាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១១​​ ខែមេសា ​ឆ្នាំ​២០១៦​ វេលា​ម៉ោ​១៤ ​និង​៤០​នាទី​មាន​ករណី​ហិង្សា​មួយ​លើក​នៅ​ភូមិ​ត្រពាំង​រាំង​ ឃុំ​ខ្វាវ​ ស្រុក​សំរោង​ ខេត្តតាកែវ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សាំ ណេ​ត​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មុខ​របប​មិន​ប្រាកដ ជនសង្ស័យ​បាន​កាប់​ត្រូវ​ស្មា​ខា​ស្តាំ​ពី​កន្លែង​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​សុខ គឹមលៀង ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទន្លេបាទី​ឃុំ​ក្រាំងធ្នង់​ស្រុក​បាទី​ខេត្តតាកែវ​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន កំពុង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់