ម៉ូតូសណ្តោងរ៉ឺម៉កនិងម៉ូតូបើកបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូ ដែលយានយន្តទាំង២គ្រឿងបើកបរក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលឱ្យស្លាប់ម្នាក់កើតឡើងនាថ្ងៃទី ២៧ ខែ កុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១ និង២៥នាទីនៅលើដងផ្លូវលេខ ៥៣ ក្រាលកៅស៊ូ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា ភាគិម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J-4839 បើកបរដោយឈ្មោះ នង ផន ភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស បើកពីទិសខាងត្បូង ទៅទិសខាងជើង។ ឯម៉ូតូម៉ាកវ៉េវ គ្មានផ្លាកលេខ ពណ៌ក្រហម សណ្តោងរ៉ឺម៉កបើកពីទិសខាងជើងទៅទិសខាងត្បូង បើកដោយឈ្មោះ សុខ ជា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍។

ពេលម៉ូតូម៉ាកហុងដាបើកមកដល់ចំណុចខាងលើក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូម៉ាកវ៉េវសណ្តោងរ៉ឺម៉ក បណ្តាលឱ្យអ្នកបើកបរម៉ូតូម៉ាកហុងដា ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំពោះអ្នកបើកបរម៉ូតូម៉ាកវ៉េវនិងវត្ថុតាងទាំង២គ្រឿងបានយកមករក្សាទុកបណ្តោះអាសន្ត នៅអធិការដ្ឋាននគរបាលស្រុកទឹកផុសដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសាកសពប៉ូលិសបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread