ឃាត់មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដោយខុសច្បាប់​៣នាក់​ នៅរោងចាំចាប

កំពង់ស្ពឺ​ ៖ ប៉ូលិសស្រុកសំរោ​ង​ទង បានចុះស្រាវ​ជ្រាវ​និងឈានដល់ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ៣នាក់​​នៅ​ថ្ងៃទី២៨​ ខែកុ​ម្ភៈ​ ឆ្នាំ​២០២១​ វេលាម៉ោង១០ព្រឹក​ នៅចំណុចរោងចាំចាប​ ភូមិតាំងតាឡាត់​ ឃុំព្នាយ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ក្រោយទទួលបានព័ត៌​មា​ន​ពីករណីជួញដូរប្រើប្រាស់គ្រឿង​ញៀន​ កម្លាំងប៉ូលិសដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​ស្រុកសំ​រោងទង​ និងបានការចង្អុលណែនាំពីលោ​កឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ខេត្ដ​ និងមានការសម្របសម្រួលនីតិវិធី​ ពីតំណាង​អយ្យការ​ សមត្ថកិច្ច​ឃាត់បានមុខស​ញ្ញា​៣នាក់រួមមាន ១-ឈ្មោះ ហៀង តាក់ ភេទប្រុសអាយុ៣១ឆ្នាំ, ២-ឈ្មោះ សឿន ភាន់ ភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិត្នោតជ្រុំ​ ឃុំព្នាយ​ ស្រុកសំរោងទង​ និង​ឈ្មោះ ភីន ណាន់ ភេទប្រុស អាយុ១៩ឆ្នាំ​ រស់នៅភូមិតាសាលឃុំជើងរាស់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ​។ 

ប៉ូលិសដកហូតវត្ថុតាង​រួមមាន​ ម្សៅក្រាមពណ៌ស​ សង្ស័យជាគ្រឿងញៀនចំនួន​២៦កញ្ចប់​, ទូរស័ព្ទ​ដៃ​ ០១គ្រឿង (ចាស់)​ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

បច្ចុប្បន្ន​មុខសញ្ញា​ទាំង៣នាក់​បានបញ្ជូន​មកអធិការដ្ឋាន​ប៉ូលិស​ស្រុក​សំរោងទង​​សាកសួរ​និង​កសាងសំណុំរឿង​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនា​ញ​ នៃស្នងការដ្ឋាន​ខេត្ដកំពង់ស្ពឺ​ចំណាត់ការ​បន្ត​​៕

-->
adverise with khmeread