ឃាត់រថយន្តធុនធំច្រើនគ្រឿងមកដុសក្អែល,ព្រោះបើកបំពានផ្លូវហាមឃាត់

កំពង់ស្ពឺ ៖ ប៉ូលិសចរាចរណ៍ខេត្តកំពង់ស្ពឺ បានបន្ដ​ឃាត់រថយន្ដ​ដឹកទំនិញ​ធុន​ធ្ងន់​ ដឹ​កថ្ម​ ខ្សាច់​ ដី​ ជាច្រើនគ្រឿងមកអប់រំ ណែនាំ ដែលលបលួចបើកឆ្លងកាត់ផ្លូវជុំវិញសាលាខេត្ដ​​ ជាបន្តបន្ទាប់ នាចុងខែកុម្ភៈ ឆ្នាំ២០២១ នេះដោយយោងតាមលិខិត​លេខ​១៩០​/១៨​ សជណ​ ចុះថ្ងៃទី២៦ កក្កដា​ ឆ្នាំ២០១៨​​។

ប៉ូលិសនិយាយថា​ ស្នងការដ្ឋានប៉ូលិសខេត្ដកំពង់ស្ពឺ​ សូមអំ​ពាវដល់​បងប្អូន​ ម្ចាស់​អាជីវកម្ម​ អាជីវករ​ដែលប្រកប​មុខរបរដឹក​ជញ្ជូនទំនិញ​ រថយន្ដ​ធុន​ធ្ងន់​​គ្រប់​ប្រភេទ​ ដែលបន្ដបើកឆ្លងកាត់តំបន់ហាមឃាត់​ សូមមេត្ដា​ប​ញ្ឈប់​បើក​មកក្នុងតំបន់ហាមឃាត់​ ហើយគួរធ្វើដំណើរតាមផ្លូវដែលកំណត់ឱ្យធ្វើការ​ឆ្លងកាត់​ ចៀសវាង​ការចាប់ឃាត់រក្សាទុករថយន្ដនិងរងការពិន័យផ្សេងៗ​ ពីច្បាប់​ ម្យ៉ាងទៀត​ដើម្បី​សម្រួល​ដល់​ពេលវេលា​និងកត្តា​ផ្សេងៗ៕

-->
adverise with khmeread