ពួកឧក្រិដ្ឋជនប្លន់សម្លាប់ជនរងគ្រោះនៅបុរីអង្គរភ្នំពេញ ត្រូវបានកម្លាំងអាវុធហត្ថបាញ់ទាំងស្លាប់៤នាក់

ភ្នំពេញ ៖ ពួកឧក្រិដ្ឋជន០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ ដោយបានរៀបផែនការជំរិតយកប្រាក់១លានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ នាវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី១មីនាឆ្នាំ២០២១ ត្រូវបានកម្លាំងអាវុធហត្ថបាញ់ស្លាប់៤នាក់ ខណៈបាញ់តដៃស្រោចមកលើសមត្ថកិច្ច។

មន្ត្រីអាវុធហត្ថបានឱ្យដឹងបឋមថា សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំកងកម្លាំងបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះដោយផ្ទាល់។

មន្ត្រីដដែលបន្តថា សកម្មភាពពួកចោរប្លន់ខាងលើនេះពួកឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឱ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។

មានព័ត៌មានលម្អិត «ខ្មែររីដ» នឹងផ្សាយជូននាពេលក្រោយ៕

-->
adverise with khmeread