ត្រាំចោទបាយដិនថាទាសករចិន

លោកដូណាល់ត្រាំកាលពីថ្ងៃអាទិត្យបានវាយប្រហារលោកចូបាយដិនថាជា "ប្រធានាធិបតីអាមេរិកចុងក្រោយ" សម្រាប់ការយកខ្លួនធ្វើជាទាសកររបស់ចិននៅក្នុងសុន្ទរកថាដំបូងរបស់លោកចាប់តាំងពីចាកចេញពីសេតវិមាន។

ថ្លែងទៅកាន់អ្នកអភិរក្សស្មោះត្រង់នៅសន្និសីទសកម្មភាពនយោបាយអភិរក្ស (CPAC) លោកត្រាំនិយាយថា លោកបៃដិនមានអាណត្តិខែទីមួយ "អាក្រក់បំផុត" សម្រាប់ប្រធានាធិបតីនៅក្នុងប្រវត្តិសាស្ត្រទំនើប។

លោកបានរិះគន់យ៉ាងខ្លាំងៗចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះក្នុងការចូលរួមអង្គការសុខភាពពិភពលោក ដោយពណ៌នា អង្គការនេះជា "អាយ៉ងចិន" ហើយបានទទូចថាបាយដិនមិនអាចគាបចិនបានដូចគាត់។

លោកត្រាំបានត្អូញត្អែរអំពីក្រុមហ៊ុនជាច្រើន ដែលប្តូរទីតាំងទៅកាន់ប្រទេសចិន ដោយបានពណ៌នាចិនជាប្រទេសមួយដែលបានហែកហួរអាមេរិកជាច្រើនឆ្នាំ និង "មិនគួរទទួលបានរង្វាន់ទេ" ។

លោកបានត្អូញត្អែរថាលោកបាយដិនស្លូតដាក់ចិនពេក ដោយនិយាយថា "នោះជាអ្វីដែលរដ្ឋបាលបាយដិនកំពុងធ្វើ។ ប៉ុន្តែប្រាកដណាស់ដូចដែលអ្នកបានដឹងហើយថាពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួននិងជិតស្និទ្ធជាមួយចិន ដូច្នេះខ្ញុំមិនរំពឹងថានឹងមានអ្វីកើតឡើងច្រើននោះទេ"៕ ប្រភព ៖ Daily Mail

-->
adverise with khmeread