ករណីទារកស្លាប់ក្នុងផ្ទៃដោយសារកូវីដ កើតឡើងជាលើកទីពីរនៅអ៊ីស្រាអែល

វេជ្ជបណ្ឌិតអ៊ីស្រាអ៊ែលបាននិយាយថា ទារកមិនទាន់កើតម្នាក់ដែលម្តាយរបស់វាមានជំងឺកូរ៉ូណាបានស្លាប់នៅក្នុងស្បូនបន្ទាប់ពីបានឆ្លងជំងឺកូវីដ។

ស្ត្រីដែលបានឆ្លងកូវីដ១៩រូបនេះ បានស្ថិតក្នុងសប្តាហ៍ទី ៣៦ នៃការមានផ្ទៃពោះ នៅពេលដែលនាងត្រូវបានអនុញ្ញាតឱ្យចូលមណ្ឌលវេជ្ជសាស្ត្រ Meir នៅ Kfar Saba ប្រទេសអ៊ីស្រាអែលបន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្ងៃសៅរ៍។

ភ្លាមៗនោះក្រុមគ្រូពេទ្យបានរកឃើញថាទារកដែលមិនទាន់កើតរបស់ស្ត្រីនោះបានស្លាប់ក្នុងផ្ទៃពោះ ជាមួយនឹងការធ្វើតេស្តបន្ទាប់ពីស្លាប់ក្នុងពោះ បានបង្ហាញថាទារកនោះក៏បានឆ្លងវីរុសកូរ៉ូណាដែរ។

មន្ទីរពេទ្យបាននិយាយថា គេមិនទាន់ដឹងច្បាស់១០០ភាគរយទេថាតើវីរុសនេះជាមូលហេតុនៃការស្លាប់របស់ទារកឬយ៉ាងណា។

រឿងនេះកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីទារកមិនទាន់កើតម្នាក់ទៀត ដែលម្តាយរបស់វាបានឆ្លងវីរុសកូរ៉ូណា បានស្លាប់បន្ទាប់ពីឆ្លងមេរោគកូរ៉ូណាតាមរយៈសុក៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread