adverise with khmeread 22acc93d b71e 4a1e 8710 57abaea2c472

យក​កាំបិត​កាប​បុរស​ម្នាក់​របួសធ្ងន់​ជាប​ខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​ស្រុក​រមាសហែក​បាន​ឃាត់ខ្លួន​បរ​សម្នាក់​នៅ​ថ្ងៃទី១០ ខែ​មេសា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង៩​ និង៣០​នាទី​យប់​មាន​ករណី​ហឹង្សា​កើ​ត​ឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ភ្លោះ ​ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង។​

    ប៉ូលិស​និយាយថា អំពើហិង្សា​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ មុន រ៉ាវី​ ​ហៅ​ខ្លិ​ច ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ជ្រៃ​ធំ​បាន​ប្រើកាំបិត​កាប់​ទៅ​លើ​ឈ្មោះ ហ៊ុន ​សា​វី ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ នៅ​ភូមិ​ឃុំ ជាមួយគ្នា​បណ្តាល​ឲ្យ​រងរបួស​ក្បាល ស្មា​ឆ្វេង និង​ដៃរ​ឆ្វេង។​

    មូលហេតុ​គឺ​ដោយសារ​ទាស់សម្តី​គ្នា​ក្នុង​ពិធី​ឡើ​ង​ផ្ទះ​ឈ្មោះ រស់ សម្បត្តិ ក្នុងពេល​នោះដែរ​ឈ្មោះ​រស់ សម្បត្តិ​ជា​ម្ចាស់ផ្ទះ​បាន​ចូលទៅ​ឃាត់ ក៏ត្រូវ​ជនសង្ស័យ ឈ្មោះ មុន រ៉ាវី ដាល់​មួយ​ដៃរ​ជាំភ្នែក​ឆេ្វ​ង​។​

    បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​។ រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់