ឪពុកម្តាយតិរច្ឆានសម្លាប់កូនប្រុសខ្លួនឯងរួចបោះសាកសពចូលក្នុងទន្លេនៅសហរដ្ឋអាមេរិក

ប៉ូលិសនៅទីក្រុង Middletown រដ្ឋ Ohio បាននិយាយថា ប្តីប្រពន្ធមួយគូបានសារភាពថា កូនប្រុសអាយុ ៦ ឆ្នាំរបស់ពួកគេត្រូវបានសម្លាប់នៅតំបន់ Preble County ហើយបន្ទាប់មកបានយកសាកសពត្រឡប់មក Middletown វិញ ហើយបោះចោលក្នុងទន្លេនៃរដ្ឋ Ohio ។ នេះយោងតាមទូរទស្សន៍ Fox5 ផ្សាយកាលពីថ្ងៃចន្ទទី១មីនា។

ប៉ូលិសកំពុងស្វែងរកសាកសព។ ប៉ូលិសនិយាយថាទឹកទន្លេគឺខ្ពស់និងគ្រោះថ្នាក់ណាស់ ដែលធ្វើឱ្យការរុករកកាន់តែពិបាក។

ស្ត្រីជាម្តាយឈ្មោះ Brittany Gosney អាយុ ២៩ ឆ្នាំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត រំលោភបំពានលើសាកសព និង បំផ្លាញភស្តុតាង។ លោក Jame Hamilton អាយុ ៤២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើសាកសពនិងបំផ្លាញភស្តុតាង។

ក្មេងពីរនាក់ផ្សេងទៀតនៅក្នុងគ្រួសារត្រូវបានយកចេញ។ គេមិនច្បាស់ទេថាតើក្មេងទាំងពីរនៅជាមួយសមាជិកគ្រួសារផ្សេងទៀតឬយ៉ាងណា។

ប៉ូលិស Middletown និយាយថា ពួកគេកំពុងធ្វើការជាមួយការិយាល័យប៉ូលិសតំបន់ Preble County រដ្ឋអាជ្ញាតំបន់ Butler County និងរដ្ឋអាជ្ញាតំបន់ Preble County៕

-->
adverise with khmeread