ចិនបង្ហាញឱ្យឃើញលើកដំបូងនូវសំណាកយកពីឋានព្រះចន្ទ

ចិនបានចែករំលែករូបភាពសំណាកពីឋានព្រះចន្ទដំបូងបង្អស់ ដែលត្រូវបាននាំយកមកផែនដីវិញក្នុងរយៈពេលជាង ៤៥ ឆ្នាំ។

កម្ទេចល្បាយលើព្រះចន្ទត្រូវបានប្រមូលដោយយាន Chang'e 5 របស់ចិន ដែលបានវិលត្រឡប់កាលពីខែធ្នូជាមួយនឹងដីនិងថ្ម ១,៧គីឡូពីផ្កាយរណបធម្មជាតិរបស់យើង។

រូបភាពបង្ហាញពីសំណាកតូចៗដូចជាបំណែកធូលីរហូតដល់ថ្មធំៗ រួមជាមួយសំណាកនៅខាងក្នុងធុងគ្រីស្តាល់ដែលនឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិន។

ធុងគ្រីស្តាល់នេះត្រូវបានរចនាឡើងដូចជាផើងស្រាចិន ឬគេហៅ Zun និងបាននាំយកបានទាំងសំណាកលើព្រះចន្ទ និងយាន្ត Chang'e 5 ត្រឡប់មកវិញ។

បេសកកម្មលើព្រះចន្ទរបស់ប្រទេសចិនគឺជាការវិលត្រឡប់ជាមួយនឹងសំណាកដំបូងចាប់តាំងពីបេសកកម្មរបស់អតីតយាន Lunar 24 របស់សហភាពសូវៀតក្នុងឆ្នាំ ១៩៧៦ ហើយឥឡូវនេះគឺជាបេសកកម្មលើកទី ២១ ដើម្បីឡើងទៅផ្ទៃព្រះចន្ទ។

យាន Chang'e-5 បានហោះពីលើរ៉ុក្កែត Long March-5 ក្នុងខែវិច្ឆិកាពីទីតាំងបាញ់បង្ហោះពីតំបន់ Wenchang ក្នុងខេត្តហៃណានសម្រាប់អ្វីដែលជាវឌ្ឍនភាពដ៏សំខាន់នៅក្នុងកម្មវិធីអវកាសរបស់ប្រទេសនេះ៕

-->
adverise with khmeread