សណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២៥

ការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅលើ "សណ្ឋាគារអវកាស" ដំបូងបង្អស់នៅលើពិភពលោកក្នុងគន្លងផែនដីទាបក្នុងឆ្នាំ ២០២៥ ហើយវានឹងបំពាក់ដោយភោជនីយដ្ឋាន រោងកុន ស្ប៉ា និងបន្ទប់សម្រាប់មនុស្ស ៤០០ នាក់។

បង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC) សណ្ឋាគារ Voyager Station អាចដំណើរការបាននៅដើមឆ្នាំ ២០២៧ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានានឹងត្រូវបានសាងសង់នៅក្នុងគន្លងជុំវិញផែនដី។

សណ្ឋាគារអវកាសនេះនឹងមានរាងជារង្វង់ធំហើយវិលដើម្បីបង្កើតទំនាញសិប្បនិម្មិតដែលនឹងត្រូវបានកំណត់នៅកម្រិតប្រហាក់ប្រហែលនឹងទំនាញដែលរកឃើញនៅលើផ្ទៃព្រះចន្ទ។

សណ្ឋាគារ Voyager Station នឹងរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនដែលអ្នកអាចរំពឹងពីសណ្ឋាគារនេះរួមទាំងភោជនីយដ្ឋាន កន្លែងស្ប៉ាសុខភាព និងរោងកុន។

វានឹងមាននូវ Pod ដែលភ្ជាប់ទៅនឹងកងរង្វិលខាងក្រៅ ហើយ Pod ខ្លះអាចត្រូវបានលក់ឱ្យទៅទីភ្នាក់ងារដូចជា NASA និង ESA សម្រាប់ការស្រាវជ្រាវអវកាស។

មិនមានព័ត៌មានលម្អិតអំពីការចំណាយសាងសង់ឬតម្លៃនៃការចំណាយពេលមួយយប់នៅក្នុងសណ្ឋាគារនោះទេ ទោះបីជា OAC និយាយថាថ្លៃដើមសាងសង់មានតម្លៃថោកជាងដោយសារយានអវកាសដែលអាចបាញ់បង្ហោះបានសាជាថ្មីដូចជាយានអវកាស SpaceX Falcon 9 និងយាន Starship អនាគតជាដើម៕ ប្រភព ៖ Daily Mail

-->
adverise with khmeread

អ្នកនឹងចូលចិត្ត