adverise with khmeread Home remedies to reduce body heat

រដូវក្តៅ​បែក​ក្រហែង​យ៉ាងនេះ​គួរ​ពិសា​និង​ប្រើ​វិធី​ណា​ដើម្បី​ទប់​កុំឱ្យ​ចាញ់​កម្តៅថ្ងៃ​?

    ​វា​ជា​រឿង​ធម្មតា​ទេ ដែល​រដូវក្តៅ​តែង​ធ្វើឱ្យ​មនុស្ស​ក្តៅស្អុះ​ស្អាប់ និង​រសាប់រសល់​នៅ​មិន​សុខ ហើយ​វិធី​ល្អ​បំផុត​ដើម្បីឱ្យ​រាងកាយ​ត្រជាក់​ភ្លាមៗ​គឺ​មានតែ​សម្ងំ​នៅ​បន្ទប់​ម៉ាស៊ីនត្រជាក់ ងូត​ទឹកកក ឬ​ត្រាំ​ទឹក​ប៉ុណ្ណោះ​ទើប​អាច​បាត់​ក្តៅស្អុះ​ភ្លាមៗ​។ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចធ្វើ​រឿង​ទាំងនេះ​បានទេ​? ច្បាស់​ណាស់ គឺ​មិនអាច​ទេ ដូច្នេះ​ខ្មែរ​រីដ​ថ្ងៃនេះ​សូម​ណែនាំ​នូវ​ភេ​ជ្ជៈ​ផ្លែឈើ​មួយចំនួន និង​វិធី​ងាយៗ​ដើម្បី​កាត់បន្ថយ​ការ​ចាញ់​កម្តៅថ្ងៃ​ដូចខាងក្រោម​។

​    ​១. ផឹកទឹក​ត្រជាក់​ឱ្យបាន​ញឹកញាប់​
​    ​២. ផឹកទឹក​ដូង​បី​បួន​ដង​ក្នុង​មួយថ្ងៃ​
​    ​៣. ផឹក​តែ​ក្រូចឆ្មា​ទឹកកក​
​    ​៤. ផឹក​ទឹកតែ​ជីរអង្កាម​
​    ​៥. ពិសា​ផ្លែ​ឪឡឹក​
​    ​៦. ផឹក​ទឹកដោះគោឆៅ​ត្រជាក់​លាយ​ជាមួយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​៧. ត្រាំ​ជើង​ក្នុង​ទឹក​ត្រជាក់ ជា​វិធី​មាន​ប្រសិទ្ធភាព​ជាងគេ​ក្នុងចំណោម​វិធី​ទាំង ៧ នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់