ចិនកើនមហាសេដ្ឋីលុយពាន់លានថែមជាង ២៥០ នាក់ទៀតក្នុងឆ្នាំ ២០២០

ចិនបានបង្កើតមហាសេដ្ឋីជាង ២៥០ នាក់កាលពីឆ្នាំមុន ខណៈការផ្ទុះឡើងនៃផ្សារភាគហ៊ុននិងការចុះបញ្ជីក្រុមហ៊ុនថ្មីមួយចំនួននៅលើទីផ្សារហ៊ុនបានផាត់សងអស់នូវការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។

បញ្ជី Hurun Global Rich List  បានបង្ហាញ ជនជាតិចិន ២៥៩ នាក់ទៀតបានចូលមកក្នុងក្លឹបមហាសេដ្ឋីលុយរាប់ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ច្រើនជាងប្រទេសណាៗទាំងអស់រួមបញ្ចូលគ្នានៅលើពិភពលោកនិងនាំឱ្យចិនឥឡូវមានមហាសេដ្ឋីសរុបចំនួន ១.០៥៨ នាក់ ដែលជាប្រទេសដំបូងបំបែកកំណត់ត្រាខ្ទង់ ១.០០០ នាក់។

បើប្រៀបធៀប សហរដ្ឋអាមេរិកបានបង្កើតមហាសេដ្ឋីថ្មីតែ ៧០ នាក់កាលពីឆ្នាំមុន ដែលសរុបមានមហាសេដ្ឋីចំនួន ៦៩៦ នាក់៕ ប្រភព ៖ Daily Mail

-->
adverise with khmeread