ស្ត្រីអង់គ្លេសម្នាក់កើតជំងឺបាក់ទឹកចិត្តខ្លាំងពីការត្រូវគេរំលោភបូកផង​មិត្តប្រុសក្បត់ផងរួមទាំងភាពឯកោខ្លាំងអំឡុងការបិទប្រទេសទប់ស្កាត់កូវីដផង សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង

ស្ត្រីជាម្តាយគួរឱ្យស្រឡាញ់រាប់អានម្នាក់ ដែលតស៊ូនឹងការបិទប្រទេសផងនិងការបាក់ទឹកចិត្តពីការត្រូវគេរំលោភបូកផង បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២មីនា។

នាង Nicola McIntyre អាយុ ៣២ ឆ្នាំបានទទួលរងបញ្ហាសុខភាពផ្លូវចិត្តតាំងពីនាងនៅក្មេងមកម៉្លេះ ប៉ុន្តែសាលក្រមតុលាការចេញកាលពីថ្ងៃអង្គារទី២មីនា២០២១ បានបញ្ជាក់ថា ការបិទប្រទេស និង "ការផិតក្បត់" ដោយមិត្តប្រុសធ្វើការជាមួយម្នាក់ មានឥទ្ធិពលយ៉ាងអាក្រក់ដល់សុខុមាលភាពរបស់នាង។

ស្ត្រីនេះ ដែលត្រូវបានពណ៌នាថាជា "មនុស្សចិត្តល្អគួរឱ្យស្រឡាញ់និងរួសរាយខ្លាំង" ដោយបងប្អូនស្រីពីរនាក់របស់នាង ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះរបស់នាងនៅផ្លូវ Anson ក្នុងទីក្រុង Hull ភាគខាងកើតកាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២០ បន្ទាប់ពីបានលេបថ្នាំមានវេជ្ជបញ្ជាជាច្រើនគ្រាប់។

តុលាការ Hull Coroner បានបញ្ជាក់ពីរបៀបដែលម្ដាយកូនមួយរូបនេះ "កើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ" បន្ទាប់ពីបានដឹងថាដៃគូរបស់នាងបានដេកជាមួយមិត្តរបស់នាង។

សាលក្រមក៏បានបញ្ជាក់ផងដែរពីរបៀបដែលនាង McIntyre តស៊ូជាមួយបញ្ហាសុខភាពផ្លូវចិត្ត ក្រោយឪពុកម្តាយលែងលះគ្នា នៅពេលនាងមានអាយុ ៤ ឆ្នាំ។ តុលាការក៏បញ្ជាក់ដែរថា នាងត្រូវបានលងបន្លាចដោយអារម្មណ៍ត្រូវបុរសមួយហ្វូងចាប់រំលោភបូកទាំងនាងនៅក្មេងផងដែរ។ 

យោងតាមបងស្រីឈ្មោះ Sarah បានឱ្យដឹងថា ការលែងលះរបស់ឪពុកម្តាយ "បានផ្លាស់ប្តូរពិភពលោក" របស់ប្អូនស្រីទាំងស្រុង៕

-->
adverise with khmeread