អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីកំពូលរុស្ស៊ី ៧ រូបរឿងបំពុលមេដឹកនាំប្រឆាំង

រដ្ឋបាលលោកបាយដិនបាននិយាយកាលពីថ្ងៃអង្គារទី២មីនាថា សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់រុស្ស៊ីចំនួន ៧ រូបដើម្បីឆ្លើយតបនឹងឥរិយាបថគួរឱ្យអាម៉ាស់និងមិនអាចទទួលយកបានក្នុងការអនុវត្តការបំពុលទៅលើមេដឹកនាំប្រឆាំងលោក Alexei Navalny ។

ការដាក់ទណ្ឌកម្មនេះគឺបន្ថែមទៅលើទណ្ឌកម្មពីមុនៗរបស់សហរដ្ឋអាមេរិកនិងទណ្ឌកម្មបន្ថែមទៀតដែលធ្វើឡើងដោយសហភាពអឺរ៉ុបកាលពីថ្ងៃអង្គារដើម្បីឆ្លើយតបទៅនឹងការបំពុល ដែលសហរដ្ឋអាមេរិកវាយតម្លៃថាត្រូវបានអនុវត្តដោយការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB)។

មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បានប្រកាសថា "យើងបញ្ជូនសញ្ញាច្បាស់មួយទៅរុស្ស៊ីថានឹងមានផលវិបាកយ៉ាងច្បាស់ក្រឡែតសម្រាប់ការប្រើប្រាស់អាវុធគីមី"។

មន្ត្រីមិនបញ្ចេញឈ្មោះរូបនេះនិយាយថា ការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីសម្លាប់លោក Navalny គឺធ្វើឡើងដោយការប្រើទម្រង់អាវុធគីមីដោយរុស្ស៊ី។

រដ្ឋបាលអាមេរិកក៏និយាយដែរថា​ រុស្ស៊ីចាប់ខ្លួនលោក Navalny ពេលត្រឡប់មកដល់រុស្ស៊ីពីអាល្លឺម៉ង់វិញ ដោយផ្អែកលើ "ហេតុផលនយោបាយ" និងអំពាវនាវឱ្យរុស្ស៊ីដោះលែងលោក Navalny ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread