អនុប្រធានក្រុមហ៊ុន Nike ចុះចេញពីតំណែង ដោយសារកូនប្រុសប្រព្រឹត្តទង្វើចោលម្សៀត

អនុប្រធានក្រុមហ៊ុន Nike បានចាកចេញពីក្រុមហ៊ុនផលិតផលកីឡាខ្នាតយក្សមួយនេះតែប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍មកថាកូនប្រុសវ័យជំទង់របស់លោកស្រីបានប្រើកាតឥណទានឈ្មោះរបស់លោកស្រីដើម្បីទិញស្បែកជើងប៉ាតាលំដាប់ Limited ហើយបន្ទាប់មកដាក់លក់តាមគ្រោងការដ៏កាក់កបមួយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២មីនា។

ក្រុមហ៊ុនបាននិយាយថាការចាកចេញរបស់លោកស្រី Ann Hebert ជាអនុប្រធាននិងជាអ្នកចាត់ការទូទៅនៃអាជីវកម្មនៅអាមេរិកខាងជើងរបស់ក្រុមហ៊ុន Nike ចូលជាធរមានភ្លាមៗ ហើយគ្រោងនឹងប្រកាសអ្នកជំនួសក្នុងពេលឆាប់ៗនេះ។

សារព័ត៌មាន Bloomberg Businessweek កាលពីសប្តាហ៍មុនបានរាយការណ៍ថាកូនប្រុសរបស់លោកស្រី Hebert ឈ្មោះ Joe Hebert អាយុ ១៩ ឆ្នាំបានប្រើបណ្ណឥណទានក្នុងនាមលោកស្រី ដើម្បីទិញស្បែកជើងប៉ាតាសម្រាប់ក្រុមហ៊ុនលក់បន្តរបស់គាត់ឈ្មោះ West Coast Streetwear ។

របាយការណ៍បាននិយាយថា Joe Hebert បានប្រើកម្មវិធីកុំព្យូទ័រជំនាញដើម្បីទិញស្បែកជើងប៉ាតាដែលពួកគេចង់បានបំផុត បន្ទាប់ពីស្បែកជើងដែលមានតម្រូវការខ្ពស់ត្រូវបានចេញផ្សាយតាមអ៊ីនធឺណេត ដោយចំណាយលុយជាង ១៣២.០០០ ដុល្លារលើកាតឥណទានដើម្បីស្តុកទុកស្បែកជើងប៉ាតាលំដាប់ Limited មុនពេលលក់វាក្នុងតម្លៃខ្ពស់កប់ពពក។

ក្រុមហ៊ុន West Coast Streetwear បានលក់ស្បែកជើងនោះក្នុងតម្លៃ ២០.០០០ ដុល្លារ នេះបើយោងតាមសារព័ត៌មាន Bloomberg។

អាជីវកម្មរបស់គាត់ត្រូវបានគេរាយការណ៍ថាកំពុងរីកដុះដាលទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

Hebert បានប្រាប់ Bloomberg ថាគាត់មិនដែលបានទទួលព័ត៌មានផ្ទៃក្នុងពីម្តាយរបស់គាត់ទេ នៅពេលដែលគាត់នៅ Nike ហើយម្តាយរបស់គាត់គឺមានឋានៈខ្ពស់ណាស់នៅ Nike ខណៈដែលម្ដាយគាត់ត្រូវគេដកចេញដោយសារតែអ្វីដែលគាត់បានធ្វើ៕

-->
adverise with khmeread