ឃាត់ចោរលួចទូរស័ព្ទ២នាក់នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចយកទូរស័ព្ទត្រូវបានប៉ូលិសឃាត់ខ្លួន
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០ និង២០ នាទី នៅចំណុចតូបកាត់សក់ ឈ្មោះ ពៅ អូន រស់នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ជនល្មើសមានគ្នាពីរនាក់រួមមាន ១- ឈ្មោះ ស្រឿង សុភាព ភេទប្រុស អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល និង២- ឈ្មោះ ភឿន​​ ទិត្យ ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានចូលទៅយកលួចទូរស័ព្ទមួយគ្រឿង ម៉ាក់OPPO របស់ឈ្មោះ ប៉ា លី ភេទប្រុស អាយុ ១៨ឆ្នាំ ដែលកំពុងដាក់បញ្ចូលថ្មចោលនៅក្នុងតូបកាត់សក់ខាងលើ តែត្រូវម្ចាស់ឃើញទាន់ ក៏ដេញចាប់ដណ្ដើមយកបានមកវិញ។

ក្រោយពេលកើតហេតុ ប៉ូលិសស្រុករលាប្អៀរ បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងហើយកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕

-->
adverise with khmeread