កប៉ាល់ហោះ? បុរសស្កុតឡែនថតវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលនៃកប៉ាល់មួយបំភាន់ភ្នែកដូចចេះហោះលើមេឃ

ធ្លាប់តែឮគេហៅកប៉ាល់ហោះ ឥឡូវកប៉ាល់ហោះពិតជាមានមែន? បុរសម្នាក់បានថតជាប់វីដេអូបំភាន់ភ្នែកដ៏អស្ចារ្យមួយនៃកប៉ាល់បើករំលងលើសមុទ្រប្រៀបដូចជាកប៉ាល់មួយអណ្ដែតលើមេឃ។

លោក Colin McCallum បានប្រទះឃើញកប៉ាល់ពណ៌ក្រហមមួយដូចកំពុងហោះ ខណៈដែលគាត់ធ្វើដំណើរតាមភូមិ Banff តំបន់ទីប្រជុំជន Aberdeenshire នៃប្រទេសស្កុតឡែន។

ដោយការងឿងឆ្ងល់ គាត់បានថតវីដេអូមិនធម្មតានេះ មុនពេលស្វែងយល់ពីរបៀបដែលការបំភាន់ភ្នែកនេះត្រូវបានបង្កើតឡើងយ៉ាងដូចម្ដេច។

នៅក្នុងវីដេអូនេះ ដោយសារតែពពកទាបពេកពិបាកមើលឃើញទឹកសមុទ្រខៀវនៅចុងម្ខាងទៀត។ ហើយវាក៏ក្លាយជាទិដ្ឋភាពដ៏កម្រមួយ ដែលមើលទៅដូចកប៉ាក់ហោះលើមេឃ ដែលតាមពិតវានៅលើសមុទ្រដដែលទេ គ្រាន់តែត្រូវពពកទាបបាំងនៅចំកណ្តាល៕

 

-->
adverise with khmeread

អ្នកនឹងចូលចិត្ត