adverise with khmeread 0

ជម្រុះ​ពុកមាត់​ក្រាស់ៗ​ជាមួយនឹង​ម្សៅ​រមៀត​!

​    ​នៅពេល​និយាយ​ដល់​ការ​ជម្រុះ​រោម មានតែ​តំបន់​ពុកមាត់​ទេ​ដែល​ពិបាក​ជម្រុះ​ជាងគេ ព្រោះ​វា​ធ្វើឱ្យ​ឈឺចាប់​ពិបាក​ទ្រាំ និង​អាចធ្វើឱ្យ​កើតមុន និង​ឡើង​កន្ទួល​ក្រហម​ទៀតផង​។

​    ​រឿង​ដែល​រឹតតែ​យ៉ាប់​គឺថា ពុកមាត់​នឹង​ដុះ​ឡើងវិញ​ដដែល​បន្ទាប់ពី​កោរ​ឬ​ដក​។ លោកអ្នក​គួរ​ដឹងថា គេ​មាន​ដំណោះស្រាយ​បែប​ធម្មជាតិ​មួយ ដែល​ត្រូវបាន​ប្រើ​សម្រាប់​ស្ត្រី​នៅ​មជ្ឈិមបូព៌ា​រាប់​សតវត្សរ៍​មកហើយ​។

​    ​* អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​៖
​    ​- ម្សៅ​រមៀត ១ ស្លាបព្រា​បាយ​


​    ​- សណ្តែក​រីករាយ ២ ស្លាបព្រា​បាយ​


​    ​- ទឹកដោះគោឆៅ ឬ យ៉ា​អួ បន្តិច​

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា ហើយ​លាប​លើ​ពុកមាត់ (​ដោយសារ​វា​ជា​គ្រឿងផ្សំ​ខ្លាំង ដូច្នេះ​រោម​ត្រង់​កន្លែង​ណា​ក៏​អាច​ជម្រុះ​បានដែរ​)​។ រួច​ទុកចោល​រយៈពេល ២០ នាទី​។ បន្ទាប់មក​យក​សំឡី​ត្រដុស​វា​ចេញ​ឱ្យអស់ ឬ​យក​ច្រាស់​ទន់ៗ​ជ្រលក់​ទឹក​ត្រដុស​វា​ចេញ សឹម​លាង​សម្អាត​តាម​ក្រោយ​។

​    ​ចំណាំ​៖ ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា ពណ៌​លឿង​របស់​រមៀត​នឹង​បន្ស៊ី​ជាមួយនឹង​សម្បុរ​របស់លោក​អ្នក ប៉ុន្តែ​លោកអ្នក​ចាំបាច់​ត្រូវតែ​លាង​សម្អាត​ឱ្យ​ជ្រះ​ល្អ​បន្ទាប់ពី​ព្យាបាល​។ តំបន់​ដែល​បាន​ត្រដុស​រួច​នឹងមាន​សភា​ព​ក្រហម​បន្តិច ប៉ុន្តែ​ស្នាម​ក្រហម​នេះ​នឹង​បាត់​ទៅវិញ​យ៉ាង​លឿន​ដោយសារតែ​ប្រសិទ្ធភាព​ប្រឆាំង​រលាក​របស់​រមៀត​។

​    ​ការព្យាបាល​នេះ​គួរ​អនុវត្ត ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍ សម្រាប់​រយៈពេល ១ ខែ ហើយ​លទ្ធផល​ពិតជា​អស្ចារ្យ​។ រោម​ដែល​មិន​ចង់បាន​នឹង​ចាប់ផ្តើម​ជ្រុះ​ម្តង​បន្តិចៗ រហូត​ទាល់តែ​អស់រលីង​តែម្តង​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់