ពាណិជ្ជករជនជាតិអាមេរិកម្នាក់ដេកស្លាប់នៅសណ្ឋាគារហៃលៀងម៉េងជូ

ភ្នំពេញ ៖ មានករណីបុរសជនជាតិអាមេរិកាំងម្នាក់ស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើងនៅសណ្ឋាគារហៃលៀងម៉េងជូ អគារលេខ៨ ផ្លូវលេខ២៧៨ ក្រុម៤៦ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី០២ មីនា ឆ្នាំ២០២១ វេលាម៉ោង៣រសៀល។

សមត្ថកិច្ចនិយាយថា ជនបរទេសដែលស្លាប់ឈ្មោះ CliNARD JONATHAN TODD ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិអាមេរិកកាំង លិខិតឆ្លងដែន លេខ545795912 មុខរបរពាណិជ្ជករ ស្នាក់នៅបន្ទប់១០០១ ជាន់ទី១០ សណ្ឋាគារហៃលៀងម៉េងជូ អគារលេខ៨ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ចូលស្នាក់នៅថ្ងៃទី០៥ មិថុនា ឆ្នាំ២០២០។

បើតាមការសន្និដ្ឋានរបស់ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញនិងលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងបានបញ្ជាក់ថា «ជនបរទេសរូបនេះស្លាប់ដោយជំងឺគាំងបេះដូងនិងលើសឈាម» សពយកទៅតម្កល់នៅវត្តទឹកថ្លា៕


                      

-->
adverise with khmeread