ប៉ូលិសស្រុកស្ទឹងត្រង់ឃាត់បុរសម្នាក់ចាប់រំលោភនាងក្រមុំអាយុ១៦ឆ្នាំបានសម្រេច

កំពង់ចាម​ ៖ ប៉ូលិសស្រុកស្ទឹងត្រង់ បានចុះបង្ក្រាបករណីរំលោភសេពសន្ថវៈបានសម្រេច នៅចំណុចច្រាំងទន្លេ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ នាថ្ងៃទី០២ ខែមិនា​ ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លូង ដាវី ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ ដែលបានរំលោភឈ្មោះ ម​.ស.ល. ភេទស្រី អាយុ១៦ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំជាមួយគ្នាបានសម្រេច​ កាលពីថ្ងៃទី០១​ ខែមិនា​ ឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីល្ងាច។

បច្ចុប្បន្នឈ្មោះ លូង ដាវី ត្រូវបានបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្ទឹងត្រង់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់​ ហើយការឃាត់ខ្លួននេះដែលបានធ្វើឡើងដោយមានការសម្របសម្រួល និងបញ្ជាដោយផ្ទាល់មាត់ពីលោកតូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

-->
adverise with khmeread