បញ្ជូនជនជាប់ចោទ២នាក់ដាក់ពន្ធនាគារតាមដីកាពាក់ព័ន្ធបទល្មើសលួចនិងថ្នាំញៀន

ប៉ៃលិន ៖​ កម្លាំងប៉ូលិសជំនាញផ្នែកយុត្តិធម៌ក្រុងប៉ៃលិនបាននាំខ្លួនជនសង្ស័យ២នាក់ទៅដាក់ពន្ធនាគារខេត្ត ​ដែលបានប្រព្រឹត្តិបទល្មើសលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃអង្គារទី០២ ខែមីនា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ជនជាប់ចោទ២នាក់រួមមាន ១-ឈ្មោះ នួន ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិខ្មែរ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិននិង២-ឈ្មោះ ជុំ សំលាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ការនាំជនជាប់ចោទ២នាក់ទៅដាក់ពន្ធនាគារយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ១០៧ត.ព្រនិងលេខ១០៩ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ជា សុខចន្ទដេត ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន៕

-->
adverise with khmeread